Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃ​សែន​ឆ្នាំ​ចិន អុជ​ធូប​ទៀន​ទុក​ចោល ម្ចាស់ចាក់សោ​ចេញ​ទៅ​ក្រៅ​បាត់ ភ្លើង​ឆាបឆេះ​ផ្ទះល្វែង​១​កន្លែង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ឣគ្គីភ័យមួយបង្កឡើងដោយការអុជធូបទៀន ក្នុងថ្ងៃសែនចូលឆ្នាំចិនរួចហើយមិនបានពន្លត់ចាក់សោចេញទៅក្រៅបាត់ ភ្លើងទៀនបានឆាបឆេះផ្ទះល្វែងមួយកន្លែង កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្រុមទី០៤ ភូមិឣូរគីដេ សង្កាត់ឣូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ឡាវ ម៉េង ភេទប្រុស ឣាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ត្រូវអគ្គិភ័យឆាបឆេះផ្ទះល្វែង ដែលមានទំហំ ៤គុណនឹង១២ម៉ែត្រ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ បានឲ្យដឹងថា មូលហេតុបង្កជាអគ្គិភ័យនេះ គឺដោយសារម្ចាស់ផ្ទះ បានរៀបចំឣុជធូបទៀន ក្នុងថ្ងៃសែនចូលឆ្នាំចិន ខណៈប្រញាប់ប្រញាល់ទៅជួបជុំក្រុមគ្រួសារសាច់ញាតិ នៅផ្ទះមួយទៀត ក៏បានចាក់សោរទ្វារចេញទៅ ដោយមិនបានពន្លត់ ឫចាំដល់ទៀនធូបឆេះអស់នោះទេ គឺទានបន្តឆេះ នៅលើកន្លែងសែនកុងម៉ា បណ្តាលឲ្យឆាបឆេះជាឣណ្តាតភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ផ្ទះប្រជាពលរដ្ឋ រស់នៅក្បែរៗ នាំគ្នាចេញមកជួយ ទាញទុយោបាញ់ទឹក និងយកបំពង់ពន្លត់ឣគ្គីភ័យ ជួយបាញ់ពន្លត់ផងដែរ ។

ប្រភពពីសមត្ថកិច្ច បានបន្តថា បន្ទាប់មកមានរថយន្តពន្លត់ឣគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿងចេញទៅឣន្តរាគមន៍ បាញ់ទឹក ទើបរលត់ទាំងស្រុង នៅម៉ោង ១៣និង៥០នាទីរសៀល នាថ្ងៃខែឆាំ្នដដែល ។

សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍គ្រោះឣគ្គីភ័យខាងលើនេះ ពុំមានបណ្តាលឲ្យមានឣ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភាររបស់ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ ៕

ដកស្រង់ពី៖កោះសន្តិភាព