Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្តាយ​គ្រាន់តែ​លឺ​អ្នក​ជិតខាង​ប្រាប់​ថា កូន​ៗ​នាង​បាត់បង់​ជីវិត​ហើយ ស្រាប់តែ​ម្តាយ​និយាយ​លេង​ចេញ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្មេងៗប្រុសស្រី២នាក់ បងប្អូនបង្កើតបានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៌ បន្ទាប់ពីពួកគេនាំគ្នាទៅហែលទឹកលេងនៅបឹងមួយកន្លែង នៅក្នុងភូមិសន្សំកុសល៥ ក្នុងសង្កាត់បឹងទំពន់ទី១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ។២នាក់បងប្អូនបង្កើតខាងលើមានឈ្មោះ ទី១ . សៀន រ៉ូហ្សា ភេទស្រី អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ សៀន ដេវីត ភេទប្រុស អាយុ៨ឆ្នាំ ។

ពួកគេទាំង២ ជាកូនអ្នកក្រីក្រ រស់នៅម្តុំទីតាំងកើតហេតុ ដោយជាកូនកំព្រាឪពុក មានម្តាយជាអ្នករើសអេតចាយ ។យោងតាមប្រភពព័ត៌មានពីក្មេងៗរត់លេងនៅក្បែរនោះ និងជាអ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ២នាក់ប្អូនទាំង២ បាននាំគ្នាចុះទៅលេងទឹកនៅបឹងខាងលើទំនងដូចចេះហែលទឹក ។

លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញពួកគេទាំង២លឹបក្បាលចូលទៅក្នុងទឹក ដោយព្យាយាមលើកដៃឡើងលើវាយទឹកខ្លាំងៗ ទំនងជាលង់ទឹក ក៏ក្រុមក្មេងៗនាំគ្នារត់ទៅប្រាប់មនុស្សចាស់ទុំក្បែរនោះ អោយជួយអន្តរាគមន៍ ព្រោះមានមនុស្សលង់ទឹក ។

ភ្លាមៗនោះ ចាស់ទុំនៅក្បែរនោះបាននាំគ្នាទៅមើល និងបានចុះហែលស្រង់ក្មេងទាំង២នាក់ឡើងមកលើគោកវិញ តែអកុសលក្មេងទាំង២នាក់ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ក្រោយការពិនិត្យវិច្ច័យយ៉ាងល្អិតល្អន់រួចមក ឃើញថា សពពិតជាត្រូវស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមែនជាករណីអ្វីផ្សេងទាំងអស់ ។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ នៅក្រោយកើតហេតុ គេសង្គេតឃើញវត្តមានស្ត្រីជាម្តាយបង្កើតក្មេងៗរងគ្រោះបានទៅអង្គុយទ្រហោយំសោកស្តាយអាណិតដល់កូនប្រុសស្រីទាំង២នាក់ មើលទៅគួរអោយសែនសង្វែកជាទីបំផុត រកអ្វីផ្ទឹមពុំបានឡើយ ។សូមបន្ថែមថា ស្ត្រីជាម្តាយ មានឈ្មោះ អ៊ុក សុធា អាយុ៣៤ឆ្នាំ ប្រកបរបរជាអ្នករើសអេតចាយ ចិញ្ចឹមកូនប្រុសស្រី៣នាក់ ដែលក្មេងៗទាំង២នាក់ដែលលង់ទឹកខាងលើ គឺជាកូនពៅ និងកូនទី២ ។

តាមការអះអាងរបស់ស្ត្រីជាម្តាយ អោយដឹងថា នៅមុនពេលកើតហេតុ គឺនាងទើបមកពីរើសអេតចាយ ហើយកំពុងធ្វើម្ហូបដាំស្លអោយកូនហូបបាយ ដោយកូនៗទាំង២បាននាំគ្នាទៅរត់លេងនៅខាងក្រៅដូចសពមួយដង ។

លុះដល់វេលាកើតហេតុ ស្រាប់តែមានអ្នកភូមិក្បែរផ្ទះ បានរត់ទៅប្រាប់ថា កូនៗរបស់នាងបានលង់ទឹក ទើបស្ត្រីជាម្តាយរត់ទៅមើលកូនៗ លុះពេលទៅដល់ កូនទាំង២បានស្លាប់ទៅហើយ ក្រោយពេលអ្នកភូមិបានជួយចុះស្រង់ឡើងមកគោកវិញនោះ ។

ក្នុងករណីនេះ គេសង្គេតឃើញ បងប្អូនអ្នកជិតខាងបាននាំគ្នារៃអង្គាសិ៍លុយបន្តិចបន្តួច ដើម្បីទុកសម្រាប់អោយស្ត្រីជាម្តាយយកទៅធ្វើបុណ្យសពអោយកូន ដោយសារនាងជាស្ត្រីមេម៉ាយកូន៣ និងជាជនក្រីក្របំផុត គ្មានលុយកាក់សល់ឡើយ ពោលរកមួយថ្ងៃ រស់មួយថ្ងៃប៉ុណ្ណោះ ។

ដំណឹងនេះដែរ ចាត់ទុកជាការជម្រាបជូនដល់បងប្អូនសប្បុរសជនជិតឆ្ងាយ ដែលមានសន្ធាជ្រះថ្លា អាចចូលបុណ្យគាត់បាន ដោយសពតម្កល់នៅវត្តសន្សំកុសល ធ្វើបុណ្យតាមប្រពៃណីនៅទីនោះ ៕

ដកស្រង់ពី៖កោះសន្តិភាព