Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆេះស្មៅ និងសំរាម ផ្អើល ស្មានតែឆេះផ្ទះ

  • បោះពុម្ព

ភ្នំពេញ៖ នៅសុខៗ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះពេញដីមួយកន្លែង ក្បែរផ្ទះប្រជាពលរដ្ឋ ហុយផ្សែងខ្លាំង ផ្អើលសមត្ថកិច្ច ចុះមកអន្តរាគមន៍បាញ់ពន្លត់ បានទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ១០៣ នៅចំណុចក្បែរនឹងផ្សារបឹងឡាង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គឺមិនដឹងថា មានអ្នករពិលដៃលួចដុតសំរាម និងស្មៅ ថែមទាំងកំទេចឈើ បណ្តាលអោយឆាបឆេះ បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងផ្សែងហ៊ុយពេញមេឃ ធ្វើអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ ផ្អើលឆោឡោ ស្មានតែមានករណីអគ្គិភ័យឆេះផ្ទះ ទើបសមត្ថកិច្ចមូលដ្ឋាន និងលោកអភិបាលខណ្ឌឬស្សីកែវ ទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យ ដែលប្រចាំនៅខណ្ឌឬស្សីកែវ មកបាញ់ពន្លត់បានទាន់ពេលវេលា អស់មួយរថយន្ត ទើបរលត់ មិនបង្កអោយអ្នករស់នៅក្បែរនោះ ភិតភ័យទេ សំណាងល្អហើយ ដែលប្រជាពលរដ្ឋនៅទីនោះ រាយការណ៍អោយដឹងទាន់ពេល កុំអីមិនដឹងថា យ៉ាងមិចនោះទេ។

ភ្លើងឆេះស្មៅ និងសំរាម បានរលត់អស់ទាំងស្រុង នៅវេលាម៉ោង ៨ និង ១៥នាទី យប់ថ្ងៃដដែល៕

ដកស្រង់ពី៖កោះសន្តិភាព