Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាហាន បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ទាំងរថយន្តបែកកង់ ត្រូវសមត្ថកិច្ចដេញឃាត់ ៤ខណ្ឌ

  • បោះពុម្ព

ភ្នំពេញ៖ នាយទាហាន នៅអគ្គបញ្ជាការ បានបើករថយន្តម៉ាកលុចស៊ីស RX 330 ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-9488 មិនដឹងបង្កហេតុ នៅឯណា ត្រូវសមត្ថកិច្ច ដែលកំពុងជិះម៉ូតូល្បាត តាមដងផ្លូវ ប្រទះឃើញ ក៏ឃាត់។

តែបុរសអ្នកបើករថយន្ត មិនព្រមឈប់ ក៏បន្តដំណើរទៅមុខ រហូតសមត្ថកិច្ច សហការចំនួន ៤ខណ្ឌ ទើបដេញតាមឃាត់បាន កាលពីម៉ោង ១០ និង ២០នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ45A ផ្លូវ228 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បុរសអ្នកបើកបរឡានបែកកង់ ដែលបើករត់នោះ ជាវរសេនីយ៍ទោ ឈ្មោះ លឹម ជី អាយុ ៤០ឆ្នាំ ជាទាហាន នៅអគ្គបញ្ជាការ។ ទាហាននេះ បានប្រាប់អ្នកសារព័ត៌មាន ដែលចុះមកថតឡាយថា លោកបានបើករថយន្ត បុកខឿនផ្លូវ នៅតាមផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងខណ្ឌមានជ័យ ហើយមិនបានបង្កការប៉ះពាល់ដល់រថយន្ត ឬម៉ូតូណាទេ គ្រាន់តែខូចតែរថយន្តខ្លួនឯងទេ។

លោកបានដឹងថា រថយន្តខាងឆ្វេងបែកកង់។ ទាហាននេះ បន្តថា គាត់ទើបចេញពីជួបមិត្តភ័ក្រ្ត ផឹកស្រាបៀរតិចតួច ហើយបើករថយន្តទាំងបែកកង់ បន្តដំណើរមករហូត រង់ចាំដល់ផ្ទះ អោយកូនដូរកង់វិញ។ តែមិនបានចាប់អារម្មណ៍ថា មានសមត្ថកិច្ច ដេញតាមឃាត់នោះទេ។

លោកដឹងតែបើកមើលផ្លូវ កុំអោយតែបុកគេ ព្រោះរាងស្រវឹង និងវិលមុខផង។សមត្ថកិច្ចខណ្ឌទួលគោក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប៉ូលិសបានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌបឹងកេងកង តាមឃាត់រថយន្ត ម៉ាកលុចស៊ីស RX 330 ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-9488 បើកបរបុរសម្នាក់ មានស្ថានភាពស្រវឹង។

សមត្ថកិច្ចដេញឃាត់ មិនព្រមឈប់ទាំងរថយន្តបែកកង់មុខខាងឆ្វេង បើកលើផ្លូវសាធារណ:បែកផ្កាភ្លើង សំបក់កង់ អស់រហូតដល់យ៉ាន់កង់រថយន្ត កាប់ទៅលើផ្លូវ ហើយសំខាន់ សមត្ថកិច្ច ខ្លាចរថយន្តឆាបឆេះគ្រោះថ្នាក់ ដល់អ្នកបើករថយន្តបានយកឈើ ទៅកល់កង់រថយន្ត បើកទៅមុខលេងរួច និងហាមមិនអោយប្រជាពលរដ្ឋណា ប្រើអំពើហិង្សាលើបុរសអ្នកបើករថយន្តទេ។

ប្រសិនប្រជាពលរដ្ឋណា ហ៊ានបំពាន នឹងត្រូវឃាត់ខ្លួន រង់ចាំសមត្ថកិច្ច សួរនាំសិន។ សមត្ថកិច្ចបន្តថា ក្រោយពីឃាត់រថយន្តបានហើយ សាកសួរនាំបុរសបើកបរថា រថយន្តគាត់បុកអ្វី បានជាសមត្ថកិច្ច ឃាត់មិនព្រមឈប់ ហើយបើកបរទាំងរថយន្ត បែកកង់ វាអាចបង្កហានីភ័យអាចឆាបឆេះរថយន្ត ធ្វើឲ្យខ្លួនឯង មានគ្រោះដល់អាយុជីវិត និងអ្នកដទៃ។ បុរសនោះ បានឆ្លើយថា គាត់បុកខឿន តាមផ្លូវ ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ។

សមត្ថកិច្ចខណ្ឌមានជ័យ បានឆែកក្នងមូលដ្ឋានថា មិនមានបង្កគ្រោះថ្នាក់ ដល់រថយន្ត ឬម៉ូតូ បណ្តាលឲ្យរបួស ឬស្លាប់ទេ ហើយទ្រូងផ្លូវ និងបង្គោលភ្លើង ក៏រកមិនឃើញស្នាមបុកដែរ។

ចុងក្រោយ សមត្ថកិច្ច សម្រចទំនាក់ទំនងទៅខាងសមត្ថកិច្ចការិយាល័យចរាចរណ៍ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីយករថយន្តស្ទួច មករថយន្តលុចស៊ីសនោះ ទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំ ក្រែងមានប្រជាពលរដ្ឋណា មកដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍៕

ដកស្រង់ពី៖កោះសន្តិភាព