Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាំគ្រឿងញៀនពីភ្នំពេញ ទៅខេត្តកំពង់ធំ! មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបាន​ឃាត់ខ្លួន រួមជាមួយថ្នាំញៀន ៩កញ្ចប់

  • បោះពុម្ព

កំពង់ធំ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ១៧ និង ៤៥នាទីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិជ័យចំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចប្រាប់ថា ការឃាត់ខ្លួនបុរសនេះ បន្ទាប់ពីសមត្ថកិច្ច ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ប្រាប់ថា មានករណីជួញដូរគ្រឿងញៀន ដោយជនសង្ស័យ បាននាំយកមកពីភ្នំពេញ មកកាន់ខេត្តកំពង់ធំ ជិះតាមរថយន្តសុំាយ៉ុង ដឹកអ្នកដំណើរ។

ប៉ូលិសបន្តថ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ មន្ត្រីអនុវត្តច្បាប់នៃការិយិល័យគ្រឿងញៀននៃស្នងការនគរបាលខេត្ត បានប្រើប្រាស់វិធានការរដ្ឋបាល ឃាត់រថយន្តខាងលើ អនុវត្តតាមវិធានការជំនាញ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ ឈ្មោះ សាង រ៉ាដន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមជាមួយនឹងវត្ថុតាង រួមមាន៖ម្សៅក្រាមពណសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៩កញ្ចប់ និងទូរសព្ទ័ដៃ ០១គ្រឿង។សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព