Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលខណ្ឌពោធិ៍សែនជ័យ បង្រ្កាបក្រុមចោរ​ដៃ​ស្អិត ឃាត់ខ្លួនបាន ៥នាក់

  • បោះពុម្ព

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមដៃស្អិត ដែលតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវជាញឹកញាប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌពោធិ៍សែនជ័យ។នគរបាល បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ជាបន្តបន្ទាប់ រួចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ខណៈដែលក្រុមជនសង្ស័យ កំពុងជុំគ្នា នៅក្នុងផ្ទះសំណាក់ យីហោ«នាគទិព្វ» ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នគរបាលបានប្រាប់ថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះ រួមមាន៖ ១,ឈ្មោះ សុខ អ៊ុយឡា អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ២,ឈ្មោះ រី ដាវីន អាយុ ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ៣,ឈ្មោះ ឈឹម ផ័រច័ន្ទធានី អាយុ ១៥ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

៤,ឈ្មោះ ធឿន ចំរើនថៃ អាយុ ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និង៥,ឈ្មោះ ឈួន សុធារ៉ាន់ អាយុ ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិយកបាត្រ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ក្រុមស្ទាវ ជាចោរឆក់ ដៃស្អិតខាងលើ ប្រើម៉ូតូម៉ាកហុងដាស្កូបពី ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IQ-3932 និងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IC-9684 ជាមធ្យោបាយជិះធ្វើសកម្មភាពឆក់។

ប្រភពដដែល បានបន្តឲ្យដឹងទៀតថា កន្លងមក ក្រុមជនសង្ស័យខាងលើ តែងបានចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវជាបន្តបន្ទាប់ ក្នុងនោះ ឆក់កាបូប ខ្សែក និងទូរស័ព្ទដៃ ហើយតែងបានគេចខ្លួនរួច រហូតថែមទៀតផង។

ដោយឡែកចុងក្រោយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីម្នាក់ ដែលកំពុងជិះម៉ូតូម្នាក់ឯង តាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ លុះឆក់បានសម្រេច នាំគ្នាគេចខ្លួនបាត់ស្រមោល។ ក្រោយមក ស្រ្តីរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ត្រពាំងក្រសាំង ឲ្យជួយអន្តរាគមន៍ ហើយកម្លាំងនគរបាលប៉ុស្តិ៍ខាងលើ រួមជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានបើកការស្រាវជ្រាវ។

រយៈពេល ៨ថ្ងៃបន្ទាប់មក ទើបកំណត់បានមុខសញ្ញាជនសង្ស័យ ហើយឈានដល់ការបង្រ្កាប និងចាប់ខ្លួនបាន ខណៈក្រុមនេះ កំពុងស្នាក់នៅជុំគ្នា នៅក្នុងផ្ទះសំណាក់ យីហោ «នាគទិព្វ» រួចនាំទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព