Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលករ ២នាក់ ឆ្លងដែនដោយខុសច្បាប់ បញ្ជូនទៅសាលាដំបូង​ខេត្ត

  • បោះពុម្ព

បន្ទាយមានជ័យ៖ ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលករ ២នាក់ ឆ្លងដែនដោយខុសច្បាប់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

កម្លាំងនគរបាលការពារព្រំដែនគោក លេខ៨០៧ បានប្រាប់ថា មេខ្យល់ ដែលត្រូវឃាត់ខ្លួន មានឈ្មោះ នឹម វណ្ណា ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក និងពលករ ២នាក់ ឈ្មោះ មាត បឹម ភេទប្រុស អាយុ ២០ឆ្នាំ ឈ្មោះ តោ សូរិយ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិស្រៈឈូក ឃុំស្រះជីក ស្រុកភ្នំស្រុក។

កម្លាំងនគរបាល បានបញ្ជាក់ថា នៅពេលឃាត់ខ្លួនមេខ្យល់ និងពលករ គឺកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយកម្លាំងចម្រុះបានចេញល្បាតតាមបន្ទាត់ព្រំដែនបានឃើញជនសង្ស័យម្នាក់ ឈ្មោះ នឹម វណ្ណា ដែលជាមេខ្យល់បាននាំពលករចំនួន ២នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ហើយត្រូវបានឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង ១១ និង៣០នាទី យប់កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្គ្រភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក។

កម្លាំងនគរបាល បានបញ្ជាក់ថា ក្រោយឃាត់ជនសង្ស័យជាមេខ្យល់ម្នាក់ ឈ្មោះ នឹម វណ្ណា ក្រោយពេលសាកសួរ ហើយបានបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់ចំពោះពលករខ្មែរ ចំនួន ២នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលថ្មពួក ដើម្បីធ្វើចត្តាឡីស័ក ១៤ថ្ងៃ៕

ដកស្រង់ពី៖កោះសន្តិភាព