Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លើក​នេះ ​កម្លាំង​នៅ​ណែនាំទេ ​តែបើមានលើក​ក្រោយ​​​អ្នក​​ដែល​ជួបជុំ​ផឹកស៊ី​​​ត្រូវចាត់ការតាមច្បាប់​ហើយ

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ លើកនេះ កម្លាំងចុះណែនាំ តែលើកក្រោយនឹងមានវិធានការតាមច្បាប់ អ្នកដែលជួបជុំផឹកស៊ីដែលផ្កើនសារាចរណ៍ណែនាំ ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ ស្ថិតនៅទីប្រជុំជនក្នុងក្រុងសិរីសោភ័ណ ។

ជាក់ស្តែង កាលពីថ្មីៗនេះ ឃើញវត្តមានលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីក្រោមឱវាធនិងកងកម្លាំងមានកម្លាំងកងរាជអាវុធហត្ថនិងមន្ត្រីនគរបាលក្រុងបានចុះហាមឃាត់ការជួបជុំផឹកស៊ីដែលផ្កើនសារាចរន៍ណែនាំដែលឃើញមានជួបជុំផឹកស៊ី២ទៅ៣កន្លែងការសន្និដ្ឋានប្រមាណ២ទៅ៣ម៉ោងរួចមកហើយក្រោយឃើញត្រូវចែកជើងគ្នាគេចខ្លួន។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណថា លើកនេះកម្លាំងចុះមកណែនាំបើកឃើញមានលើកក្រោយឬលើកទី២ទៀត ប្រហែលជាមិនលើកលែងឡើយ ត្រូវមានវិធានការតាមច្បាប់ នេះជាបទបញ្ជាអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ដែលត្រូវអនុវត្តតាមសារាចណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការនិងទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍។

លោកបានណែនាំថា ត្រូវចូលរួមទាំងអស់បង្ការទប់ស្កាត់កូវីដ១៩តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា វិធានការបង្ការជំងឺកូវីដ១៩ ៣ការពារ ១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង៣កុំ ១.កុំចូលទៅកន្លែងបិតជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេកត្រូវរកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ៈពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕

ដកស្រង់ពី៖កោះសន្តិភាព