Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្តី​ចិត្តខ្លាំង​! យក​លុយ​៦០០​ដុល្លារ​មិន​បាន ទាញ​កា​បិត​ដេញ​កា​.​ប់​ផ្អើល​ឆោឡោ​អ្នក​ជិតខាង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ឃាត់ខ្លួនពីបទប្រើហិ.ង្សាដោយចេតនា ដោយបានយកកាំបិតបុ័ងតោដេញកា.ប់ស្ត្រីជាប្រពន្ធ បន្ទាប់ពីខឹងគំរា.មយកប្រាក់ចំនួន៦០០ដុល្លារ មិនបានសម្រេច ។

ការឃាត់ខ្លួនលោកប្តីប្រើហិ.ង្សាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៩G ផ្លូវ៩៩R ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ជនបង្កហិង្សាខាងលើឈ្មោះ លី គីមអេង ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវជាប្តី ចំណែកនារីរងគ្រោះឈ្មោះ ហ៊ិន សុធានី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធ។ តាមនគរបាលឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យដែលជាប្តីបានចូលទៅក្នុងផ្ទះ រួចគំរា.មប្រពន្ធដើម្បីយកប្រាក់ចំនួន៦០០ដុល្លារ តែគេពុំដឹងថា យកប្រាក់នោះទៅធ្វើអ្វីនោះទេ ។

ខណៈពេលនោះ ស្ត្រីជាប្រពន្ធប្រាប់ថា គ្មានប្រាក់ទេ ស្រាប់តែជនសង្ស័យជាប្តីផ្ទុះកំហឹងខឹង ក៏បានទាញយកកាំបិតប៉័ងដេញកា.ប់ប្រពន្ធតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោដល់អ្នកជិតខាង។ ប្រភពដដែលបន្តថា ភ្លាមៗនោះ ត្រូវបានកម្លាំងនគរបាលដែលជិះល្បាតក្នុងមូលដ្ឋានជួយអន្តរាគមន៍ ហើយក៏បានឃាត់ខ្លួនជនបង្កហិ.ង្សាជាប្តីនោះតែម្តង។

ទោះបីជាយ៉ាងណា ជននោះពុំទាន់បង្កឱ្យមានរបួសឡើយ។ តាមនគរបាលឱ្យដឹងទៀតថា កាំបិតប៉័ងតោចំនួន២ដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ចដកហូត ចំណែកជនដែលប្រើហិ.ង្សាក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមច្បាប់៕

 

 

ដកស្រង់ពី៖កោះសន្តិភាព