Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះបីភ្នំពេញ Lockdown បិទផ្លូវគ្រប់ទីកន្លែង តែមានចោរប្លន់ម៉ូតូ!

  • បោះពុម្ព

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ ទៅទិញត្រី យកមកលក់ នៅតាមភូមិ ត្រូវក្រុមចោរ ធាក់ប្លន់ យកម៉ូតូហុងដាឌ្រីម ស៊េរី ឆ្នាំ២០២០។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ និង ៣០នាទីទើបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ម៉ូតូ ដែលចោរប្លន់នោះ ម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 4340។ ម្ចាស់មិនចាំអក្សរ ( 1AB—- )។ ជនរងគ្រោះឈ្មោះ ធឹម ស៊ុន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរទិញត្រី លក់តាមភូមិ ស្នាក់នៅភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបូរតាផង់ ឃុំត្រពាំងក្រញ៉ូង ស្រុកតាំងកក់ ខេត្តតាកែវ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ជិះតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ គោលបំណង ទៅទិញត្រី នៅផ្សារព្រែកព្នៅ។

លុះជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូហុងដាឌ្រីម ២គ្រឿង មិនចាំស៊េរី និងស្លាកលេខ បានធ្វើសកម្មភាព ធាក់ម៉ូតូរបស់គាត់ បណ្តាលឲ្យដួល ហើយជនសង្ស័យ បានលើកយកម៉ូតូរបស់គាត់។ តែនៅពេលនោះ គាត់ស្រែកថា ចោរៗដែរ តែអត់មានបងប្អូនធ្វើដំណើរតាមផ្លូវទេ។

ចំណែកជនសង្ស័យ នាំគ្នាជិះម៉ូតូ គេចខ្លួនបាត់។ ប្រភពព័ត៌មាន បានបន្តទៀតថា ខណៈពេលភ្លាមៗនោះ ជនរងគ្រោះ បានទៅប្តឹងសមត្ថកិច្ច នៅគោលដៅភ្លាមៗ ហើយកំលាំងសមត្ថកិច្ច នៅតាមគោលដៅ បានទាក់ទងទៅបណ្តាលគោលដៅផ្សេងផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីជួយអន្តរាគមន៍ផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព