Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​សុខ​ៗ ជាន់​មីនតោន​ផ្ទុះ​យ៉ាង​កក្រើក

  • បោះពុម្ព

ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកបើកត្រាក់ទ័រម្នាក់កំពុងបើកត្រាក់ទ័រភ្ជួរដីចំការ ស្រាប់ក៏ជាន់ត្រូវមីនតោនមួយគ្រាប់ដែលនៅសេសសល់កាលពីសម័យសង្គ្រាមស៊ីវិលធ្វើឱ្យផ្ទុះឡើងយ៉ាងកក្រើក បណ្តាលឱ្យអ្នកបើកត្រាក់ទ័ររងរបួសស្រាល បង្កការឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។

សេចក្តីរាយការណ៍ ជនរងគ្រោះខាងលើឈ្មោះ ឆាន ឡុង ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសស្រាល និងជាអ្នកបើកបរគ្រាក់ទ័រ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកងួន ទ្ធី រិទ្ធមេបញ្ជាការអាវុធហត្ថស្រុកអន្លង់វែងបានឱ្យដឹងថា ក្រោយពីគ្រាប់មីនតោនផ្ទុះ លោកបានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីគ្រាប់មីនតោនផ្ទុះមួយគ្រាប់ ខណៈត្រាក់ទ័រកំពុងតែភ្ជួរដីចំការរបស់ខ្លួន ក៏ជាន់ត្រូវគ្រាប់មីនតោន បណ្តាលឱ្យផ្ទុះតែម្តង។

លោកបានបញ្ជាក់ថា បន្ទាប់មកលោកបានចាត់កម្លាំងអាវុធហត្ថចុះទៅដល់កន្លែងកើតហេតុឃើញថា ត្រាក់ទ័រខូចខាត និងដាច់ផាលត្រាក់ទ័រភ្ជួរដី ចំណែកអ្នកបើកវិញរងរបួសស្រាលផងដែរ។ លោកក៏បញ្ជាក់ទៀតថា ករណីគ្រាប់មីនផ្ទុះនេះ មិនមែនជាលើកទី១ទេ ហើយករណីនេះក៏កើតមានឡើងជាញឹកញាប់មកហើយ៕

ដកស្រង់ពី៖កោះសន្តិភាព