Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស ស្រុក​ម៉ាឡៃ ចាប់​ថៃ ៧​នាក់ បម្រុង​ឆ្លងដែន​ខុសច្បាប់ ចេញពី​កម្ពុជា​! ពេល​ប្រគល់​ឲ្យ​ថៃ បែរជា​ថៃ មិន​ទទួល​!

  • បោះពុម្ព

បន្ទាយមានជ័យ៖ ប៉ូលិសស្រុកម៉ាឡៃ បានឃាត់ខ្លួន ជនជាតិថៃប្រុសស្រីចំនួន ៧នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ កាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានអោយដឹងថា ជនជាតិថៃ ដែលត្រូវឃាត់ខ្លួនបំណងលួចឆ្លង ទាំង ៧នាក់នោះ មានឈ្មោះ៖ ១. អាក់ កាឡាឆៃ ភេទប្រុស អាយុ ២១ឆ្នាំ ២.ឈ្មោះ ផាត់ ផុង ភេទប្រុស អាយុ ២១ឆ្នាំ ៣.ឈ្មោះ នុន ណារ៉ាត់ ភេទប្រុស អាយុ ២០ឆ្នាំ ៤.ឈ្មោះ អិត ថិកន ភេទប្រុស អាយុ ១៨ឆ្នាំ ៥.ឈ្មោះ ប៉ាក់ ផាផាត់ ភេទស្រី អាយុ ១៩ឆ្នាំ ៦.ឈ្មោះ បាក់ ផាផាត់ ភេទស្រី អាយុ ១៩ឆ្នាំ ៧.ឈ្មោះ ណាត់ នីតា ភេទស្រី អាយុ ១៨ឆ្នាំ។

លោកបានបញ្ជាក់ថា ជនជាតិថៃប្រុសស្រីទាំង ៧នាក់នេះ បាននិយាយថា ពួកគេមកពីថៃជិតកន្លះខែហើយ មករកការងារធ្វើ នៅក្រុងប៉ោយប៉ែត មិនទាន់បានការងារធ្វើផង ក៏ត្រូវអាជ្ញាធរបិទខ្ទប់ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ហើយពួកគេនាំគ្នាត្រឡប់ទៅប្រទេសថៃវិញ តាមច្រកភូមិសាស្គ្រស្រុកម៉ាឡៃ ក៏ត្រូវបានកម្លាំងវរៈការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចាប់តែម្តង។

លោកវរៈសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនជាតិថៃ ៧នាក់ហើយ កម្លាំងបានបញ្ជូនអោយអាជ្ញាធរថៃ តាមច្រកម៉ាឡៃ តែភាគីថៃ មិនទទួល ហើយអាជ្ញាធរស្រុកម៉ាឡៃ ត្រូវបញ្ជូនជនជាតិទាំងនោះ ទៅដាក់មណ្ឌលចត្តាឡីស័ក ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ៕

ដកស្រង់ពី៖កោះសន្តិភាព