Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​មុខ​ឡើង​ខ្លោច ដោយសារ​ខំ​បំពេញការងារ​ទាំង​ថ្ងៃ​ក្តៅ បែរជា ត្រូវ​បុគ្គលិក​ដឹកជញ្ជូន Food Panda បើក​ម៉ូតូ បុក រងរបួស​ធ្ងន់​ទៀត

  • បោះពុម្ព

រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលខណ្ឌមានជ័យម្នាក់ រងរបួសជើងស្តាំធ្ងន់ធ្ងរ ដោយសារបុគ្គលិកដឹកជញ្ជូនម្ហូបអាហារ Food panda ម្នាក់ បានបើកម៉ូតូ ឆ្លងគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយមិនបានបង្អង់ល្បឿន ជាហេតុធ្វើអោយបុកមន្ត្រីនគរបាល ទាំងកំរោល។

ហេតុការណ៍នេះ បានកើតឡើង នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅវេលាម៉ោង ១៨ល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។ប៉ូលិស រងគ្រោះ មានឈ្មោះ សុខ ពន្លឺ ភេទប្រុស អាយុ ២៧ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ចំណែកជនបង្ក ពុំត្រូវទាន់ស្គាល់អត្តសញ្ញាណ ខណៈសមត្ថកិច្ច ឃាត់ខ្លួន និងសាកសួរ។

ប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌមានជ័យ បានដាក់គោលដៅអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម ដោយហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរលើដងផ្លូវ ដោយគ្មានកាតព្វកិច្ច។

លុះដល់វេលាកើតហេតុ ស្រាប់តែបុរសម្នាក់ ជាបុគ្គលិកដឹកជញ្ជូន Food Panda បានជិះម៉ូតូមួយគ្រឿងម៉ាក GBX ពណ៌ក្រហម យ៉ាងលឿន ពីចម្ងាយប៉ងឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ជាហេតុធ្វើអោយនគរបាល ដែលកំពុងឈរត្រៀបត្រា ពេញលើដងផ្លូវ បានស្រែកអោយឈប់ តែជនបង្ក មិនឈប់ ក៏ជ្រុលទៅបុកនឹងនគរបាលខាងលើតែម្តង បណ្តាលអោយចំជើងខាងស្តាំ រងរបួសធ្ងន់។

ភ្លាមៗ ជនបង្ក ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ៣ ដើម្បីសាកសួរនាំ បន្តនីតិវិធី។ ដោយឡែក មន្ត្រីនគរបាលរងគ្រោះ ត្រូវបានសមត្ថកិច្ច ទាក់ទងទៅរថយន្តសាម៉ុយ ដឹកយកទៅព្យាបាល នៅមន្ទីរពហុព្យាបាល និងសម្ភព ម្លឹះ ដង្កោ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងខណ្ឌដង្កោ។

ជុំវិញករណីខាងលើនេះ លោករសេនីយ៍ទោ ជឹម សុភ័ក្ត្រ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនចរាចរណ៍ បានប្រាប់ថា បច្ចុប្បន្ន ជនបង្ក កំពុងធ្វើការសម្របសម្រួលសងសំណងថ្លៃព្យាបាលរបួស ទៅកាន់នគរបាលរងគ្រោះ ប៉ុន្តែមិនទាន់ដឹងថា ត្រូវរ៉ូវគ្នា ឬយ៉ាងណាទេ។

ដោយឡែក ចំពោះការបន្តនីតិវិធីច្បាប់ ឬយ៉ាងណានោះ លោកអធិការរង ក៏ពុំទាន់សម្រេចដែរ រង់ចាំការសម្រេចពីមេកើយសិន។ អ្វីជាក្តីអាណិតអាសូរនោះ គឺផ្ទៃមុខរបស់មន្ត្រីនគរបាលរងគ្រោះខាងលើ មើលទៅខ្មៅពាក់កណ្តាល សពាក់កណ្តាល ដោយសាររូបគេ ពាក់ម៉ាស និងខិតខំប្រឹងប្រែង ក្នុងការអនុវត្តភារកិច្ចទាំងកណ្តាលថ្ងៃចែស ពិសេសកំឡុងការបិទខ្ទប់ប៉ុន្មានថ្ងៃនេះតែម្តង។ លុះពេលបានមកអនុវត្តការងារ នៅពេលល្ងាច ដែលជាពេលព្រលប់ លែងមានកំដៅថ្ងៃហើយនោះ បែរជាមកត្រូវ គេបើកម៉ូតូបុកទៅវិញ៕

ដកស្រង់ពី៖កោះសន្តិភាព