Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​វង្វេង​ផ្ទះ​​២៦​នាក់ត្រូវ​​ក្រសោប​បាន​​ពេល​កំពុង​ផ្ដុំ​​គ្នាប្រើ​​ថ្នាំ​​ក្នុង​បន្ទប់​​ខារ៉ា​អូខេ

  • បោះពុម្ព

ខេត្តបាត់ដំបង៖ ក្រុមជនអាវ៉ាសែចំនួន២៦នាក់មានប្រុស មានស្រី ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចូលទៅក្រសោបបានទាំងហ្វូង កាលពីល្ងាចថ្ងៃទី០១ ឧសភា ខណៈពេលពួកគេកំពុងប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូន នៅក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែងនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ដែលពួកគេសម្ងំប្រើប្រាសថ្នាំញៀន និង បំពានបំរាមវិធានការក្រសួងសុខាភិបាល តែក្នុងចំណោមនេះមានមនុស្សចំនួន១៧នាក់ អាចប្រឈមនឹងការជាប់គុក ។

នេះបើតាមការអះអាងរបស់មន្ត្រីប្រឆាំងគ្រឿងញៀន ដែលចុះបង្ក្រាប។លោកសុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនទំនើងទាំង២៦នាក់នោះ មានប្រុសមានស្រី ត្រូវបានកម្លាំងអធិការស្រុកកំរៀង ចុះទៅបង្ក្រាបពេលពួកគេកំពុងប្រមូលផ្ដុំគ្នានៅក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែងយីហោ«ពីភពថ្មី» មានទីតាំងស្ថិតនៅចំណុចខាងលើ។

ការជួបជុំគ្នាយ៉ាងពពាក់ពពូននេះ ពួកបានសម្ងំប្រើប្រាសថ្នាំញៀន និង បំពានបំរាមរបស់រាជរដ្ឋាភិបាល និង វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលមានថៅកែទីតាំងខារ៉ាអូខេ ឈ្មោះ ឡេង ណារ័ត្ន ស្រីអាយុ៤៥ឆ្នាំ ជាអ្នកសម្របសម្រូល។ ហើយជាមួយនឹងកិច្ចប្រតិបត្តិការនេះ សមត្ថមិច្ចរកឃើញនិងដកហូតថ្នាំញៀនមួយចំនួនផងជាវត្ថុតាង។

បើយោងតាមរបាយការណ៏របស់សមត្ថកិច្ច ជនទាំង២៦នាក់ដែលត្រូវឃាត់ខ្លួន គឺ មានចំនួន០៨នាក់ ជាអ្នកមើលការខុសត្រូវខារ៉ាអូខេ ក្នុងនោះមានទាំងថៅកែស្រីនិងមេការផង ក្រៅពីនេះគឺជាអតិថិជនដែលវង្វែងផ្ទះ។

ជនទាំង០៨នាក់នោះ មាន ១-ឈ្មោះ ឡេង ណារ័ត្ន ស្រីអាយុ៤៥ឆ្នាំ ជាថៅកែខារ៉ាអូខេ ២-ឈ្មោះ សួន សំណាង ប្រុសអាយុ៣១ឆ្នាំមេការ ៣-ឈ្មោះ ហ៊ឹម វ៉ាន់ថា ស្រីអាយុ៤១ឆ្នាំ អ្នកចាក់ខារ៉ាអូខេ ៤-ឈ្មោះ សូ សុវណ្ណដារ៉ា ប្រុសអាយុ២៦ឆ្នាំ មេការ ៥-ឈ្មោះ ឃាង តុងអ៊ី ប្រុសអាយុ១៧ឆ្នាំ ជាសន្តិសុខ ៦-ឈ្មោះ គឹម វី ស្រីអាយុ៣៤ឆ្នាំ មេការ ៧-ឈ្មោះ កុប ស្រីពេជ្រ ស្រីអាយុ២១ឆ្នាំ ជាបុគ្គលិក និង៨-ឈ្មោះ សៅ ស្រីហៀង ស្រីអាយុ២១ឆ្នាំ ជាបុគ្គលិក។

ដោយឡែក ជនប្រុស ស្រីចំនួន១៨នាក់ទៀត ជាអតិថិជន ហើយពួកគេទាំង២៦នាក់ខាងលើនេះសុទ្ធតែអ្នករស់នៅស្រុកកំរៀង។

ប៉ុន្តែលោក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងចំណោមអតិថិជនវង្វែងផ្ទះទាំង១៨នាក់នេះ មានចំនួន០៩នាក់ មិនជាប់ពាក់ព័ន្ធទេ ដោយសារយើងរកឃើញថា ពួកគេនៅខាងក្រៅបន្ទប់ច្រៀង តែក្រៅពីនេះអាចប្រឈមនឹងផ្លូវច្បាប់ជាមួយនឹងថៅកែខារ៉ាអូខេ ព្រោះពួកគេមានគ្រឿងញៀន និង បំពានបំរាមកូវីដ១៩ ។

ជាមួយនឹងការឃាត់ខ្លួនខ្លួននេះ មន្ត្រីជំនាញដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន០១ថង់ មានទម្ងន់៤,៤៤ក្រាម រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

លោក សុខ និមល បាននិយាយថា ជនដែលជាប់សង្ស័យចំនួន១៧នាក់ កំពុងត្រូវបានមន្ត្រីជំនាញសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះពួកគេជាប់សង្ស័យពីបទ ផ្តល់ទីតាំង សម្របសម្រូលឲ្យប្រព្រឹត្តបទល្មើស និង បំពានវិធានសុខា ភិបាល ដែលហាមមិនឲ្យជួបជុំ ក្នុងអំឡុងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ដោយឡែក មនុស្សចំនួន០៩នាក់ ក្នុងនោះមានស្រីចំនួន០៧នាក់ ត្រូវបានធ្វើការអប់រំឲ្យត្រឡប់ទៅផ្ទះវិញ។

លោកបានបញ្ជាក់ថា ពេលនេះលោកស្នងការខេត្ត បានបញ្ជាឲ្យមន្ត្រីជំនាញ សួរនាំនិងកំពុងរៀបចំសំណុំរឿងបញ្ជូនពួកទេទៅគាន់សាលាដំបូងខេត្តហើយ៕

ដកស្រង់ពី៖កោះសន្តិភាព