Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះ​កង់​ឌុ​ប​គ្នា​២​នាក់​លបចូល​ឃ្លាំង​ភោជនីយដ្ឋាន តែ​ចប់​ត្រឹម​ជួប​កម្លាំង​ល្បាត​ពេល​យប់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់បានជិះកង់ឌុបគ្នាមកធ្វើសកម្មភាពលួចគាស់ឃ្លាំងដាក់សម្ភារៈរបស់ភោជនីយដ្ឋាន ផ្ទះផាតធី មួយកន្លែង បំរុងលួចយកសំបកកំប៉ុងអេតចាយ និងសម្ភារៈផ្សេងទៀត តែក៏ត្រូវបានកម្លាំងល្បាតនៃអធិការដ្ឋានខណ្ឌល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញឃាត់ខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋាន ផ្ទះផាតធី ផ្លូវ២៦១ កែងនិងផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយប្រើមធ្យោបាយជិះកង់មួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពលួច។

ប្រភពពីសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា មុនកើតហេតុ គឺកម្លាំងអន្តរាគមន៍ខណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន បានចេញល្បាតក្នុងភូមិសាស្ត្រ ដើម្បីពង្រឹង និងអនុវត្តវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រែងមានប្រជាពលរដ្ឋប្រមូលផ្ដុំគ្នា។

សមត្ថកិច្ចបន្តថា លុះពេលល្បាតមកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យ២នាក់ជិះកង់ឌុបគ្នាមកធ្វើសកម្មភាពគាស់ឃ្លាំងដាក់សម្ភារៈរបស់ភោជនីយដ្ឋាន ផ្ទះផាតធី លួចយកសំបកកំប៉ុងអេតចាយជាច្រើនការ៉ុង និងសម្ភារៈផ្សេងទៀត ។

ខណៈនោះ កម្លាំងសមត្ថកិច្ចល្បាតក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ជាក់ស្ដែងតែម្តង។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព