Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈ្មួញ​កាយ​យក​អាចម៍ដី​លក់​អត់​ច្បាប់​យូរ​មក​ហើយ ទើប​សមត្ថកិច្ច​ភ្ញាក់ខ្លួន​សង្ស័យ​មន្ត្រី​ជំនាញ​បើកភ្លើង​ខៀវ

  • បោះពុម្ព

ខេត្តសៀមរាប ៖ បើតាមលោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបបានឱ្យដឹងថា ដោយទទួលបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានចុះអនុវត្តការងារល្មើសច្បាប់មួយចំនួននៅក្នុងខេត្តសៀមរាប។

ជាក់ស្ដែងនៅរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះកម្លាំងនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ភិរម្យ នាយរងការិយាល័យសហការជាមួយមន្ត្រី នៃមន្ទីរបរិស្ថានខេត្ត កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលទីតាំងជីកបកយកអាចម៍ដីចំនួន០១ទីតាំងគ្មានអាជ្ញាប័ណ្ណចល័ត (កំពុងដំណើរការស្នើសុំច្បាប់)។

លោកបានបន្តឱ្យដឹងទៀតថា ម្ចាស់ទីតាំងឈ្មោះ ទន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់គ្រឿងចក្រ និងមានចំណាត់ការមួយចំនួន៖ អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, រថយន្តដឹកដី ចំនួន០៣គ្រឿង,ផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ, ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្នដោយរង់ចាំទទួលបានច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធសិនទើបអាចឱ្យដំណើរការអាជីវកម្មឡើងវិញ។

ប្រសិនបើនៅតែគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវដដែល ហើយមិនធ្វើតាមទេនោះកម្លាំងជំនាញនឹងចុះមកបិទព្រមទាំងរៀបចំសំណុំរឿងបញ្ជូនទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព