Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ម៉េ​ង វិមាន​តារា ព្រមាន​ចាត់វិធានការ​លើ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ និង​ម្ចាស់​គណនី​ហ្វេសប៊ុកមួយ​ឈ្មោះ​«​ឈឹ​ម​»

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នៅថ្ងៃទី០៩ ឧសភា ២០២១ បានចេញសេចក្តីប្រកាសបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងស្នើឲ្យបុរសម្នាក់ជាម្ចាស់ទូរស័ព្ទលេខ 069 359757 រួមទាំងបុរសម្នាក់ទៀតឈ្មោះ«ឈឹម» ជាម្ចាស់គណនីហ្វេសប៊ុកឱសថបុរាណភ្នំទ្រទ្រង់ បញ្ឈប់សកម្មភាពនេះជាបន្ទាន់ នឹងធ្វើការបកស្រាយ សុំទោសជាសាធារណៈ បើមិនដូច្នោះទេ លោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។

លោកអធិការខណ្ឌមានជ័យ ម៉េង វិមានតារា ព្រមានបែបនេះ បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«ឈឹម»(រហ័សនាមដែលអ្នកលេងហ្វេសប៊ុកផ្តល់ឲ្យ) បានបង្ហោះវីដេអូ កាលពីល្ងាចថ្ងៃទី០៨ ឧសភា ដោយដាក់ចំណងជើងថា (រឿងពិត មិនមែនសម្តែង បុគ្គលម្នាក់ខលមកខ្ញុំផ្ទាល់(ពូឈឹម) ហើយតាំងខ្លួនជាអធិការខណ្ឌមានជ័យ ! សូមស្តាប់ទាំងអស់គ្នា ហួសចិត្ត ហ៊ានណាស់) ។

ជាក់ស្តែងវីដេអូដែលមានរយៈពេលជាង៩នាទី បង្ហាញអោយឃើញថា មានជនមិនស្គាល់មុខម្នាក់ ដែលបានប្រើប្រាស់លេខទូរស័ព្ទ 069 359757 បន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដោយបានទូរស័ព្ទទៅគម្រាមបុរសម្នាក់ទៀតឈ្មោះ«ឈឹម» ជាម្ចាស់គណនីហ្វេសប៊ុកឱសថបុរាណភ្នំទ្រទ្រង់ តាមរយៈវីដេអូនេះ លោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ពិនិត្យឃើញថា ការផ្សព្វផ្សាយនេះ ជាការបំភ្លៃខុសពីការពិតទាំងស្រុង ។

ម្យ៉ាងវិញទៀត នៅក្នុងវីដេអូនេះ ម្ចាស់គណនីខាងលើ គឺបានទាញយកឈ្មោះលោកអធិការនគរបាលខណ្ឌមានជ័យ ជាច្រើនលើក ច្រើនសារ ឲ្យចូលមកពាក់ព័ន្ធក្នុងសាច់រឿងរបស់ខ្លួន ដោយទង្វើទាំងនេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា និងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូល ដែលបច្ចុប្បន្នកម្លាំងទាំងអស់កំពុងតែមមាញឹក យកចិត្តទុកដាក់ ក្នុងកិច្ចប្រត្តិបត្តិការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

ពេលនេះ សមត្ថកិច្ចជំនាញ កំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទ ដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ក៏ដូចជាម្ចាស់ផេកឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺលើករណីបន្លំខ្លួនជាលោកអធិការនេះ ផងដែរ ៕