Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆក់ទូរស័ព្ទបានហើយ ជិះម៉ូតូរត់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាប់បាន ២នាក់ ឯ២នាក់ទៀត រត់រួច

  • បោះពុម្ព

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤នាក់ បានជិះម៉ូតូ ២គ្រឿង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ ដែលកំពុងអង្គុយកាន់ទូរសព្ទ័ស៊េរីទំនើប ១គ្រឿង នៅលើម៉ូតូ តាមផ្លូវ ក៏បានឆក់យក បានសម្រេច។

បន្ទាប់មក ក្រុមចោរ បានជិះម៉ូតូរត់គេចខ្លួន ទាំងស្ថានភាពភ័យស្លន់ស្លោរ ខណៈដែលស្រ្តីរងគ្រោះ ជិះម៉ូតូដេញតាមពីក្រោយ និងស្រែកថា ចោរៗ ហើយជនសង្ស័យ ២នាក់ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយម៉ូតូអ្នកដំណើរផ្សេងទៀត បណ្ដាលឲ្យដួល ទើបត្រូវបានប្រជាពលរដ្ឋ ចាប់ខ្លួនបាន។ រីឯ ២នាក់ទៀត គេចខ្លួនរួច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀល ថ្ងៃទី០៩ ឧសភា ឆ្នាំ២០២១ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កែងច្រកចូលវត្តតាំងកសាង ស្ថិតក្នុងភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននោះ ១,ឈ្មោះ ណាន ថារិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ២,ឈ្មោះ ឡាយ វិរៈ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនស្ទាវសង្ស័យទាំង ២នាក់នេះ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-0736 សំរាប់ធ្វើសកម្មភាព។

ចំណែកបក្សពួក ២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ស្រ្តីរងគ្រោះ សុំមិនបញ្ចេញឈ្មោះនោះទេ ហើយបានប្រាប់ឲ្យនគរបាលថា ទូរស័ព្ទរបស់គាត់ដែលត្រូវចោឆក់យក ពុំបានសម្រេចនោះ ម៉ាកអាយហ្វូន ១២ប្រូ ហើយនៅមុនពេលកើតហេតុគាត់បានជិះម៉ូតូ ១គ្រឿងម៉ាកហុងដាស្កូបពីពណ៌ស តាមផ្លូវខាងលើ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ គាត់បានឈប់ម៉ូតូ រួចដកទូរស័ព្ទដៃម៉ាកអាយហ្វូន ១២ប្រូ មកនិយាយ ហើយខណៈពេលកំពុងតែនិយាយសុខៗ ស្រាប់តែមានជនសង្ស័យចំនួន ៤នាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ចំនួន ២គ្រឿង ទៅដល់ ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់ បានសម្រេច រួចជិះគេចខ្លួន។

ស្រ្តីរូបនេះ បាននិយាយបន្តទៀតថា ពេលនោះ គាត់បានជិះម៉ូតូដេញតាមពីក្រោយ ព្រមទាំងស្រែកថា ចោរៗ រហូតដល់ផ្លូវ២០១១ ទើបជនសង្ស័យ ២នាក់ ដែលកាន់ទូរស័ព្ទឆក់បានពីគាត់បោះចោល ហើយគាត់ ក៏ឈប់រើសយកទូរស័ព្ទនោះមកវិញ។ ចំណែកជនសង្ស័យទាំង ២នាក់នោះ ភ័យស្លន់ស្លោរ ក៏បានជិះម៉ូតូជ្រុលទៅបុកជាមួយម៉ូតូអ្នកដំណើរម្នាក់ផ្សេងទៀត បណ្ដាលឲ្យដួល ទើបត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ និងប្រជាពលរដ្ឋ ចាប់បាន។

រីឯ ២នាក់ទៀត គេចខ្លួនបាត់។ នគរបាល បាននាំជនសង្ស័យខាងលើ ទៅសាកសួរនៅប៉ុស្តិ៍កាកាបទី១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព