Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាប់កាំភ្លើង​ធុន ៦០ មី​លី​ម៉ែត្រ និង​គ្រាប់ឡង់ ត្រូវ​ក្រុម​អង្គការ​កម្ចាត់មីន ហេ​ឡូ ត្រាស បំផ្ទុះ​កម្ទេចចោល​

  • បោះពុម្ព

ខេត្តឧត្តរមានជ័យ៖ ក្រុមអង្គការ ហេឡូ ត្រាស បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធនានា ក្នុងមូលដ្ឋាន មុនពេលបំផ្ទុះគ្រាប់កាំភ្លើង ដែលសេសសល់ កាលពីសម័យសង្គ្រាមស៊ីវិល។

ការបំផ្ទុះគ្រាប់កាំភ្លើងនេះ បានធ្វើឡើង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចយាមការលេខ (៤០៥១៧៨ ១៥៨៣ ៥០៧) និងយាមការលេខ(៤០៥៥៥៦ ១៥៨៤៤១៣) ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកអនុសេនីយ៍ឯក ហ៊ើន សំបោន ទទួលផ្នែកព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ ស្រុកអន្លង់វែង បានឱ្យដឹង នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ថា គ្រាប់កាំភ្លើង មិនទាន់ផ្ទុះចំនួន ៤គ្រាប់ ក្នុងនោះ មានគ្រាប់ប្រភេទ ៦០មីលីម៉ែត្រ ២គ្រាប់ និងគ្រាប់សេកាសេឡង់ ចំនួន ២គ្រាប់ផង ដែលជាគ្រាប់សេសសល់ កាលពីសង្គ្រាម។

លោកអនុសេនីយ៍ឯក បានបញ្ជាក់ថា មុនពេលចុចកម្ទេចចោលនូវគ្រាប់ទាំងនោះ លោក រើន វ៉ាន់ ប្រធានក្រុមកម្ទេចគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ បានធ្វើសេចក្តីរាយការណ៍ដល់ក្រុមអាជ្ញាធរ និងស្ថាប័នសមត្ថកិច្ចជាមុនផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព