Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​ពលករ​ខ្មែរ ១៩​នាក់ និង​មេខ្យល់ ២​នាក់ ដែល​នាំ​ពលករ​ខ្មែរ ឆ្លងដែន​ទៅ​ថៃ​

  • បោះពុម្ព

បន្ទាយមានជ័យ៖ សមត្ថកិច្ចថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន ១៩នាក់ និងមេខ្យល់ ចំនួន ២នាក់ ដែលនាំពលករខ្មែរ ឆ្លងដែនទៅថៃ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រស្រុកអារ័ញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ។តាមព័ត៌មានថៃ មានប្រជាពលរដ្ឋខ្មែរប្រុស/ស្រី ចំនួ ១៩នាក់ និងមេខ្យល់ ២នាក់ បានលួចឆ្លងដែនចូលក្នុងទឹកដីថៃ ដោយខុសច្បាប់ នៅពេលដែលប្រទេសថៃ កំពុងពង្រឹងការទប់ស្កាត់ និងបង្ការទប់ស្កាត់កូវីដ.១៩។

ព័ត៌មានបានបញ្ជាក់ថា ពលករខ្មែរចំនួន ១៩នាក់ ដែលលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើតាមបន្ទាត់ព្រំដែន ព្រោះរដូវនេះ ជារដូវបេះផ្លែឈើ។ ការលួចឆ្លងដែនទៅរកការងារនោះ ធ្វើឡើង តាមរយៈមេខ្យល់ ដោយយកថ្លៃម្នាក់ ៥.០០០បាត។

ពលករខ្មែរ ដែលកម្លាំងយោធាថៃ បានឃាត់ខ្លួននោះ ត្រូវបានពិនិត្យសុខភាព និងវាស់កំដៅ ក្នុងព្រៃចំការព្រំដែនថៃ ហើយបន្តបញ្ជូនទៅខេត្តស្រះកែវ ប្រទេសថៃ៕

ដកស្រង់ពី៖កោះសន្តិភាព