Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹម១ថ្ងៃ! នេន១អង្គ និង​បុរសពិការម្នាក់​ ធ្វើរឿង​ស្មានមិនដល់ដូចគ្នា​

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃតែមួយ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន២នាក់បានស្លា.ប់ដាច់ដោយឡែកពីគ្នា ក្នុងករណីបញ្ចប់ជីវិតដោយលេ.បថ្នាំ នៅស្រុកមង្លបូរី និងស្រុកស្វាយចេក ។

តាមប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយលោកនេន១អង្គបានបញ្ចប់ជីវិតដោយខ្លួនឯង ដោយឆាន់ថ្នាំកណ្តុរ បណ្តាលឲ្យពុ.លសុគត នៅចំណុចវត្តសឿ ស្ថិតក្នុងភូមិដំរីក្រោម ឃុំសឿ ស្រុកងម្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកនេនរងគ្រោះព្រះនាម លី ពូតុង ព្រះជន្ម១៧ព្រះវស្សា គង់នៅវត្តសឿ ក្នុងភូមិឃុំកើតហេតុខាងលើ ។ តាមប្រភពដដែលបានបញ្ជាក់ថា លោកនេនរងគ្រោះមួយអង្គខាងលើនេះ បានបួសជាសង្ឈអស់រយៈពេលប្រហែលជា៣ព្រះវស្សា តាំងពីឪពុកបានស្លា.ប់ទៅបួសមុខភ្លើង ហើយក៏បួសជាសង្ឈរហូតមក ។

មុនពេលកើតហេតុ លោកនេនរងគ្រោះមួយអង្គខាងលើនេះបាននិមន្តទៅលេងញោមជាម្តាយ នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ហើយពេលនោះដឹងរឿងថា ម្តាយយកប្តីថ្មី លុះពេលនិមន្តត្រឡប់មកវត្តវិញ មិនមានស្រដីអ្វីទាំងអស់ ក៏យកថ្នាំកណ្តុរមកឆាន់ បណ្តាលឱ្យពុ.លសុគតតែម្តង ។

តាមប្រភពពីនគរបាលស្រុកស្វាយចេកបានឱ្យដឹងថា កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់មានវិបត្តិផ្លូវចិត្ត ក្រោយពីធ្លាក់ខ្លួនពិការជើងស្តាំនោះ ហើយប្រពន្ធសុំលែងលះ ទើបបុរសរងគ្រោះបានលេ.បថ្នាំ បណ្តាលឲ្យពុ.លស្លា.ប់ នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

បុរសរងគ្រោះឈ្មោះពៅ រឹទ្ធី អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ នគរបាលបានបញ្ជាក់ថាតាមការពិនិត្យរបស់លោកគ្រូរពេទ្យបានបញ្ជាក់ថា បុរសរងគ្រោះមួយរូបខាងលើពិតជាបានលេ.បថ្នាំបញ្ចប់ជីវិតប្រាកដមែន សង្ស័យលេ.បអស់ជាងមួយបន្ទះ ។

ទាក់ទិននឹងការបញ្ចប់ជីវិតរបស់បុរសរងគ្រោះនេះ មិនដឹងពីមូលហេតុឡើយ ។ ម្យ៉ាងវិញទៀត កាលពី២ឆ្នាំមុន បុរសរងគ្រោះរូបនេះធ្លាប់បានដុតផ្ទះខ្លួនឯងម្តងដែរ បណ្តាលឲ្យឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ៕

ដកស្រង់ពី៖កោះសន្តិភាព