Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោរឆក់ទូរសព្ទពីនារីម្នាក់ មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ឃាត់បាន ២នាក់

  • បោះពុម្ព

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ បានឆក់ទូរសព្ទដៃពីនារីម្នាក់ មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ឃាត់បានភ្លាមៗ កាលពីវេលាម៉ោង ១០ និង៥០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មានឈ្មោះ ខៀវ ស័ក្កណា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរបុគ្គលិកធនាគារវឌ្ឍនៈ រស់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ ដែលឃាត់ខ្លួនបាន ទី១-មានឈ្មោះ រ៉េត សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងដែក រស់នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យទី២ឈ្មោះ ឡុង វ៉ាន់ណេត ភេទប្រុស អាយុ ២៤ឆ្នាំ មិនពិតប្រាកដ រស់នៅភូមិ ត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ម៉ូតូ ដែលជនសង្ស័យធ្វើសកម្មភាព ម៉ាកហុងដា គប់ពណ៌ខៀវ ពាក់ស្លាកលេខ ព.4542ភព1។

តាមប្រភពព័ត៌មានពីជនរងគ្រោះ នៅមុនពេលកើតហេតុ គាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កប់ពី ពណ៌ស ចេញពីធ្វើការ គោលបំណងធ្វើដំណើរទៅផ្ទះ។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែម្តាយរបស់គាត់ទូរស័ព្ទមក។

ខណៈពេលដែលគាត់ កំពុងនិយាយទូរសព្ទ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់គាត់ភ្លាមៗ នៅពេលនោះ គាត់បានជិះម៉ូតូដេញតាមប្រផាត់ប្រភីង និងបានស្រែកថា ចោរៗ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញឃាត់បានម្នាក់ភ្លាមៗ។

បន្ទាប់មក កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សំរោងក្រោម តាមរកជនសង្ស័យ ដែលរត់ចូលត្រពាំងឈូក ឃាត់បានជាបន្តបន្ទាប់ ចំនួន ២នាក់ភ្លាមៗ បន្ទាប់មកកំលាំងសមត្ថកិច្ចនគរបាលសង្កាត់សំរោងក្រោមប្រគល់ជនសង្ស័យទៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី២វិញ ព្រោះកើតហេតុនៅសង្កាត់កាកាបទី២។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលសង្កាត់កាកាបទី២សាកសួរ និងបញ្ជូនជនសង្ស័យទាំង ២នាក់ ទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត។ ចំណែកទូរស័ព្ទជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយជនរងគ្រោះភ្លាមៗផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព