Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣​នាក់​ឪពុក​កូន ដែល​ប្រឈម​ជាប់គុក​អស់​១​ជីវិត ប៉ុន្តែ​មាន​អ្នក​ច្បាប់​សុំ​ឲ្យ​ចោទ​ត្រឹម​មនុស្សឃាត​ដោយ​អ​ចេតនា​វិញ

  • បោះពុម្ព

ខេត្តស្ទឹងត្រែង ៖ ក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីនគរបាលជំនាញ នៃការិយាល័យកោសល្យវិច្ច័យ និងបច្ចេកទេសវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាមួយនិងគ្រូពេទ្យ កំណត់ហេតុ ត្រួតពិនិត្យសាកសព និងការវិនិច្ច័យ បានបញ្ជូនទៅនគរបាលព្រហ្មកំរិតធ្ងន់ ធ្វើការដាក់បន្ទុកលើជនសង្ស័យ ចំនួន៣នាក់ ឪពុកនិងកូន ដោយសម្រេចចោទពីបទឃា.តកម្មដោយមានទា.រុណកម្មអំពើឃោ.ឃៅ ក្នុងជំពូកទី១ ផ្នែកទី១ មាត្រា២០៥ ទោសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

នាព្រឹកថ្ងៃទី៣ មិថុនា ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនក្រុមជនសង្ស័យទាំង ៣ នាក់ឪពុកនិងកូន ទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីសាកសួរបន្ថែម ក្នុងសំណុំរឿងឃា.តកម្ម ដោយមានទា.រុណកម្ម លើបុរសវ័យជាង ២០ម្នាក់ រហូតដល់ស្លា.ប់ ដោយដៃនិងជើង ត្រូវគេព្រួតចាប់ចងស្លាបសេក ទៅក្រោយ មានខ្សែចងរឹត យ៉ាងល្អិតល្អន់ ជាច្រើនជុំ ហើយនគរបាលជំនាញផ្នែកកោសល្យវិច្ច័យ និងគ្រូពេទ្យ បានរកឃើញពីមូលហេតុ ដែលបណ្តាលអោយជនរងគ្រោះស្លា.ប់ គឺរងប៉ះបាក់កង.ក និងថប់ដង្ហើម ។

មន្ត្រីនគរបាលជំនាញ នៅការិយាល័យកោសល្យវិច្ច័យ បានបង្ហើបថា តាមការប្រមូលវត្ថុតាង និងត្រួតពិនិត្យសាកសព បូករួមចិត្តសាស្ត្រ ក្នុងការកំណត់មុខសញ្ញាជនដៃដល់ ដែលសកម្ម ក្នុងសកម្មភាពប្រព្រឹត្ត បណ្តាលអោយជនរងគ្រោះស្លា.ប់ ជំនាញបានគូសបញ្ជាក់ថា ជនដៃក្នុងចំណោម៣នាក់ ឪពុកនិងកូន គឺកូនប្រុសច្បង ឈ្មោះ លីម ម៉េងឡុង ភេទប្រុស អាយុ២៣ឆ្នាំ ជាជនដែលមានចរិកដៃដល់។ តាមប្រភពព័ត៌មាន អោយដឹងថា ក្រុមជនសង្ស័យ ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគោ និងចៀម រាប់រយក្បាល ក្នុងទំហំផ្ទៃដីរាប់សិប ហិកតា នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោយកើតហេតុ បានរកមេធាវី សួន កុសល នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីការពារក្តីផងដែរ ។

លោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា ទាក់ទិនករណីឃា.តកម្មខាងលើ មានមេធាវី មកជួបលោកជាច្រើនសារ ក្នុងគោលបំណង ការពារកូនក្តី និងសន្និដ្ឋាន លើបទ មនុស្សឃា.ត ដោយអចេតនា ដែលបទនេះ ច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ តែប៉ុណ្ណោះ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល ប៉ុន្តែលោកមិនអាចក្បត់ ឧត្តមគតិ គោលការណ៍ច្បាប់ និងក្រមសីលធម៏របស់ខ្លួនឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព