Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញ​ស្តែង​នឹង​ភ្នែក​ចោរឆក់​បុរស​ម្នាក់​ក៏​បើករថយន្ត​ដេញ​តាម​ដើម្បី​ជួយ តែ​ត្រូវ​រង​គ្រោះ​ខ្លួនឯង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិស្បែកខ្មៅម្នាក់បានបើករថយន្តតាមផ្លូវក៏ឃើញជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសជនជាតិស្បែក.សម្នាក់ដែលកំពុងតែដើរនិយាយទូរស័ព្ទ ពេលនោះបុរសជនជាតិស្បែកខ្មៅបានបើករថយន្តដេញតាមបុកជនសង្ស័យឱ្យដួល ស្រាប់តែត្រូវជនសង្ស័យយកដាវកែច្នៃមកគំរាម ធ្វើឱ្យបុរសជនជាតិស្បែកខ្មៅភ័យក៏រត់ចោលរថយន្តតែម្តង ចំណែកជនសង្ស័យក៏បានបើកទ្វាររថយន្ត រួចលួចយកទូរស័ព្ទអស់៣គ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវ១៤៨ កែងនឹងផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។

បើប្រភពពីបុរសជនជាតិស្បែកខ្មៅដែលចេះនិយាយភាសាខ្មែរ បានប្រាប់សមត្ថកិច្ចមូលដ្ឋានអោយដឹងថា មុនកើតហេតុ គឺរូបគាត់កំពុងតែបើករថយន្តរបស់គាត់ម៉ាក Kia ពណ៌ស ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីត្បូងទៅជើង លុះមកដល់នឹងស្តុបរោងកុនលុច្ស ក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក MSX កែឆ្នៃ គ្មានស្លាកលេខ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីបុរសជនជាតិស្បែក.សដែលកំពុងដើរនិយាយទូរស័ព្ទតែម្នាក់ឯងបានសម្រេច រួចក៏ជិះរត់គេចខ្លួន ។

បុរសជនជាតិស្បែកខ្មៅខាងលើបន្តថា ដោយឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកបែបនេះ រូបគាត់ក៏បានបើករថយន្តប្រដេញតាមម៉ូតូជនសង្ស័យ រហូតដល់ផ្លូវ១៤៨ តែជនសង្ស័យមិនព្រមឈប់ម៉ូតូនោះទេ គាត់ក៏សម្រេចចិត្តបើករថយន្តបំបុកពីក្រោយម៉ូតូជនសង្ស័យពេញទំហឹង បណ្តាលឲ្យម៉ូតូជនសង្ស័យកៀបជាប់រថយន្តទៅមុខលែងរួចតែម្តង តែជនសង្ស័យក៏មិនមានរងរបួសអ្វីទេ ។

ប្រភពដដែលបន្តថា ភ្លាមៗនោះ គាត់ក៏ចុះពីរថយន្ដទៅចាប់ជនសង្ស័យ តែបែរជាត្រូវជនសង្ស័យទាំង២នាក់នោះព្រួតគ្នាវាយមកលើគាត់វិញ ប៉ុន្តែវាយមិនឈ្នះគាត់ទេ ស្រាប់តែជនសង្ស័យបានទាញដាវកែច្នៃចំនួន២ដើមដែលលាក់ទុកក្នុងម៉ូតូមកគំរាមកា.ប់គាត់ ធ្វើឲ្យរូបគាត់ភ័យក៏បានរត់ចោលរថយន្តយករួចខ្លួនតែម្តង ។ ឆ្លៀតពេលនោះ ក្រុមជនសង្ស័យក៏បានបើកទ្វាររថយន្ត រួចលួចយកទូរស័ព្ទដៃរបស់គាត់ចំនួន៣គ្រឿងបន្ថែមទៀត ទើបនាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូនៅនឹងកន្លែងកើតហេតុ ។

ហើយក្នុងហេតុការណ៍នោះ មិនមានប្រជាពលរដ្ឋណាម្នាក់ហ៊ានចូលជួយទេ ព្រោះក្នុងដៃជនសង្ស័យប្រដាប់ដោយដាវគ្រប់ៗគ្នា។ក្រោយពេលកើតហេតុ ជនបរទេសស្បែក.សនោះមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះថា ពេលដែលជនគ្រោះទី១នោះ បានមកដល់កន្លែងកើតហេតុភ្លាម ឃើញហេតុការណ៍ច្របូកច្របល់ ក៏បានគេចខ្លួនបាត់ស្រមោលតែម្តង។

នៅសល់តែបុរសជនជាតិស្បែកខ្មៅ ដែលខំជួយគេ បែរជាត្រូវរងគ្រោះខ្លួនឯង រថយន្តក៏ខូច ទូរស័ព្ទក៏បាត់ ចុងក្រោយបានត្រឹមទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារកណ្តាល២ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតែប៉ុណ្ណោះ ៕

ដកស្រង់ពី៖កោះសន្តិភាព