Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមក្មេងស្ទាវ បង្ហោះ​ម៉ូតូ ត្រូវបាន​រថយន្ត​ស៊េរី​ទំនើប បុក បាត់បង់​ជីវិត​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​

  • បោះពុម្ព

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដល់ចំណុចបំបែកជាបួន មិនបានប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនទាន់ ក៏បុកជាមួយនឹងម៉ូតូមួយគ្រឿង ដែលកំពុងជិះបង្ហោះកង់មុខ ត្រូវរថយន្តបុកពេញទំហឹង ធ្វើអោយមនុស្សម្នាក់ បាត់បង់ជីវិត និងម្នាក់ទៀត រងបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០ និង ៤៥នាទី យប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅមុខស្ពាននាគកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីអ្នកលក់ភេសជ្ជៈ ដែលបានឃើញហេតុណ៍ខាងលើនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IK-1710 ជិះគ្នា ២នាក់ ជិះបង្ហោះកង់មុខ តាមបណ្តោយផ្លូវមុខណាហ្គាវើរ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q 9333 បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពី ត្បូងទៅជើង បុកពេញទំហឹង ត្រង់ផ្លូវបំបែក បណ្តាលឲ្យភាគីខាងម៉ូតូ បានបង់ជីវិតម្នាក់ ដែលជាអ្នកបើកបរ និងម្នាក់ រងរបួសធ្ងន់ បាក់ជើង ដោយត្រូវបានរថយន្តសាម៉ុយ មកដឹកយកទៅទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ផ្ទុះពោងសុវត្ថិភាព ប៉ុន្តែមិនបណ្តាលឲ្យអ្នកបើករថយន្ត រងរបួសនោះទេ។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញខាងចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព