Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសក្លាហាន ​ហ៊ានចូល​លួច​ទូរស័ព្ទ​​អ្នកជំងឺ​កូ​វី​ដ-១៩ នៅវិទ្យាល័យ​ជម្ពូ​វ័​ន្ដ បាន​សម្រេច​២​លើក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រុមគ្រូពេទ្យជួរមុខ ហួសចិត្តនឹងជនសង្ស័យមួយរូប រហូតដល់ប្រសិទ្ធនាមឲ្យថា មហាចោរក្លាហាន ព្រោះថាបុរសសង្ស័យរូបនេះហ៊ានចូលលួចទូរស័ព្ទដៃរបស់អ្នកជំងឺកូវីដ-១៩ ចំនួន២ដង ខណៈដែលអ្នកជំងឺកំពុងសម្រាកនៅមណ្ឌលព្យាបាលកម្រិតស្រាលនៃវិទ្យាល័យជម្ពូវ័ន្ដ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ។

បើតាមគណនីហ្វេសប៊ុកឈ្មោះ តុប ពន្លក បានបង្ហោះរូបភាពជនសង្ស័យ អមដោយសារ នៅថ្ងៃទី០៥ មិថុនា ២០២១ថា ថ្ងៃនេះ ខ្ញុំបានយកសំណាកជូន មហាចោរ ដែលមានចិត្តក្លាហាន ចូលលួចទូរស័ព្ទរបស់អ្នកជំងឺ COVID-19 បានសម្រេចចំនួន ២លើក នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យជម្ពូវ័ន្ត ប៉ុន្តែជាអកុសល ត្រូវបានកម្លាំងនរគបាលប៉ុស្តិ៍ ចាប់បាន ។

គណនីហ្វេសប៊ុកដដែល បានបន្តថា ក្រោយពិនិត្យសំណាកលើបុរសសង្ស័យ(មិនស្គាល់អត្តសញ្ញាញ)រូបនេះ លទ្ធផលតេស្តរហ័សបង្ហាញថា អវិជ្ជមានកូវីដ-១៩ ។ ទោះជាយ៉ាងណា ជនសង្ស័យត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍នាំខ្លួនយកទៅសួរនាំ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ រីឯទូរស័ព្ទដៃ ត្រូវបានប្រគល់ជូនស្ត្រីអ្នកជំងឺរងគ្រោះ វិញផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព