Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្តុកក្តួល​ណាស់​! បញ្ជូន​ស​.​ព​ប្រពន្ធ​ទៅ​ធ្វើបុណ្យ​បូជា​នៅ​វត្ត​ទួល​សង្កែ​រួច ក៏​ស្លា​.​ប់​ទៅ​តាម​ប្រពន្ធ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ បានគាំងបេះដូងស្លា.ប់នៅក្បែរឈាបនដ្ឋានក្នុងវត្តទួលសង្កែ ទៅតាមប្រពន្ធ បន្ទាប់ពីដឹកស.ពប្រពន្ធដែលមិនទាន់រៀបការទៅធ្វើបុណ្យនៅវត្ត ហើយបូជារួច ស្រាប់តែអង្គុយដួលស្លា.ប់ទៅតាមក្រោយតែម្តង។

ហេតុការណ៍ដែលមិនស្មានដល់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងវត្តទួលសង្កែ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសដែលគាំងបេះដូងស្លា.ប់ខាងលើនោះ មានឈ្មោះ យ៉េត ផល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន ខប ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។

តាមការបំភ្លឺពីឈ្មោះ ទួល សុភី ភេទស្រី អាយុ៤៩ឆ្នាំ ដែលត្រូវជាបងថ្លៃបុរសរងគ្រោះរូបនោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ គាត់ និងប្អូនថ្លៃ (ស.ព) បានឡើងឡានជាមួយគ្នា ដើម្បីដឹកស.ពប្អូនស្រីដែលលង់ទឹកស្លា.ប់នៅមាត់ទន្លេ មកធ្វើបុណ្យនៅវត្តទួលសង្កែ។

លុះនៅល្ងាចថ្ងៃទី០៦ មិថុនា ឆ្នាំ២០២១ បន្ទាប់ពីបូជាស.ពប្អូនស្រីរួច ប្អូនថ្លៃ (ស.ពបុរសរងគ្រោះ) ដែលជាសន្តិសុខបានទៅអង្គុយម្នាក់ឯងនៅក្បែរឈាបនដ្ឋាននោះ ដោយមិននិយាយស្តីអ្វីឡើយ ស្រាប់តែប្អូនថ្លៃដេកទៅលើដីសន្លប់លែងដឹងខ្លួនតែម្តង។

តាមស្ត្រីជាបងថ្លៃ បានអោយដឹងទៀតថា ខណៈនោះ គាត់ ព្រមទាំងបងប្អូនក៏នាំគ្នាជួយកោសខ្យល់ឲ្យ តែប្អូនថ្លែបានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ។ តាមព័ត៌មានបានអោយដឹងថា បុរសជាសន្តិសុខរងគ្រោះរូបនោះ មានទំនាក់ទំនងស្រលាញ់គ្នាជាមួយនារីដែលបានស្លា.ប់ទៅហើយនោះ ដោយរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធ តែមិនទាន់បានរៀបការនោះទេ ។

ហើយនៅពេលប្រពន្ធជួបគ្រោះថ្នាក់លង់ទឹកស្លា.ប់ បុរសរងគ្រោះរូបនេះក៏បានយកប្រពន្ធទៅធ្វើបុណ្យនៅវត្ត លុះពេលបូជារួច ក៏បានស្លា.ប់ទៅតាមប្រពន្ធយ៉ាងអាណោចអាធមបែបនេះតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព