Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​ស្រុក​ចិត្រ​បុរី ឃាត់ខ្លួន​អ្នកកាសែត និង​ស្រី​ស្នេ​ហ៍ម្នាក់​លើ​ករណី​ជួញដូរ​គ្រឿងញៀន

  • បោះពុម្ព

ខេត្តក្រចេះ ៖ បុរសម្នាក់ដែល អះអាងខ្លួនថា ជាអ្នកសារព័ត៌មានមួយរូប និងស្រីស្នេហ៍ម្នាក់ទៀត ត្រូវនគរបាលស្រុក ចិត្របុរី ចាប់ឃាត់ខ្លួន លើមុខសញ្ញា ជួញដូរគ្រឿងញៀន។

ជនសង្ស័យប្រុសស្រី ទាំងពីរនាក់ គឺត្រូវសមត្ថកិច្ចដឹកនាំ ដោយស្ថាប័នអយ្យការខេត្ត ឆ្មក់បង្ក្រាបបាននៅក្នុង បន្ទប់ផ្ទះឈើមួយកន្លែងក្នុង ឃុំដារ ស្រុក ចិត្របុរី នៅព្រឹក ថ្ងៃទី២ មីនា នៅពេលដែល ពួកគេទាំងពីរនាក់ កំពុងធ្វើសកម្មភាព ជក់គ្រឿងញៀន។

អធិការរងព្រហ្មទណ្ឌ ស្រុក ចិត្របុរី លោកវរសេនីយ៍ត្រី ស្រឺ ជាលី បានឲ្យដឹងថា ជនសង្ស័យប្រុសស្រី ដែលសមត្ថកិច្ច ឃាត់ខ្លួនទាំងពីរនាក់នេះ ជាមុខសញ្ញា ជួញដូរគ្រឿងញៀន ដែលនគរបាលតាមប្រមាញ់ កន្លងមក។នគរបាលស្រុក ចិត្របុរី បានបញ្ជាក់អត្តសញ្ញាណថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនឈ្មោះ ម៉ុក លី អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ក្រគរ ក្រុង ក្រចេះ និងបានតាំងខ្លួនថា ជា អ្នកសារព័ត៌មានក្នុងអង្គភាព តាព្រហ្ម ប្រចាំខេត្តក្រចេះ និងនារីជាស្រីស្នេហ៍ ឈ្មោះ លី ផាន់ណេត អាយុ២៧ឆ្នាំ រស់នៅក្នុងឃុំដារ ស្រុកចិត្របុរី ។

នគរបាលបានឲ្យ ដឹងទៀតថា ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឆែកឆេរ រកឃើញថ្នាំញៀន ប្រភេទ ម៉ាទឹកកក ចំនួន២កញ្ចប់ធំ និងសម្ភារៈសម្រាប់ ជក់គ្រឿងញៀន មួយចំនួនធំទៀត ។អធិការង ទទួលបន្ទុក ព្រហ្មទណ្ឌស្រុក ចិត្របុរី លោកស្រឺ ជាលី បានឲ្យដឹងទៀតថា ជនប្រុសស្រីទាំងពីរនាក់ កំពុងតែនាំខ្លួន មកសាកសួរនៅ អធិការដ្ឋានដើម្បី កសាងសំណុំ រឿងបញ្ជូនខ្លួនបន្ត៕


ដកស្រង់ពី៖ កោះសន្តិភាព