Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​បន្សល់​ម៉ូតូ​កំពុង​បញ្ឆេះ​ម៉ាស៊ីន រួច​លោ​.​ត​ចុះ​ផ្អើល​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានជិះម៉ូតូ ZOOMER-X មួយគ្រឿង ទៅឈប់នៅលើស្ពានព្រះមុនីវង្សចាស់ រួចលោ.តចុះទឹកសម្លា.ប់ខ្លួនបាត់ស្រមោលតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានវ័យ២៧ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GV-1987 តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ឆ្ពោះឡើងស្ពានព្រះមុនីវង្សចាស់ លុះមកដល់លើស្ពាន ក៏បានចុះពីលើម៉ូតូទាំងមិនបានពន្លត់ម៉ាស៊ីនម៉ូតូនោះទេ រួចរត់ស្ទុះទៅតោងឡើងបង្កាន់ដៃស្ពាន ហើយលោ.តទម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេលិចបាត់ស្រមោលតែម្តង។

ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅលើស្ពាន ទាំងមិនដឹងថា បុរសរូបនោះមានវិបត្តិផ្លូវចិត្តរឿងអ្វីនោះទេ បានជាគិតខ្លីសម្រេចចិត្តធ្វើអត្ត.ឃាតបញ្ចប់ជីវិត ដោយលោ.តទឹកសម្លា.ប់ខ្លូនយ៉ាងដូច្នេះ។

បន្ទាប់ពីកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ និងបានធ្វើការឆែកឆេរក្នុងកែបម៉ូតូរបស់ជនរងគ្រោះដែលបន្សល់ទុកនៅលើស្ពាន ក្រែងឡោមានអត្តសញ្ញាណរបស់ជនរងគ្រោះ ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការទំនាក់ទំនងទៅកាន់សាច់ញាតិរបស់ជនរងគ្រោះ ប៉ុន្តែមិនមានអ្វីដែលអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះទាល់តែសោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីរង់ចាំធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិឲ្យមកទទួលយកត្រឡប់ទៅវិញនៅពេលក្រោយជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព