Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ ៤នាក់ ឆក់ទូរស័ព្ទ មិនបានសម្រេច នាំគ្នារត់ចោលម៉ូតូ

  • បោះពុម្ព

ភ្នំពេញ៖ ក្រុមឆក់ទូរស័ព្ទដៃ ៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីបុរសម្នាក់ មិនបានសម្រេច ហើយបំរុងនឹងរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចដេញចាប់ ធ្វើឲ្យជនសង្ស័យរត់ចោលម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីនិច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ១៥នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវម៉ៅសេទុង នៅក្បែរនឹងមន្ទីរពេទ្យវ៉ាន់ដា ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីសាក្សី បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាជនរងគ្រោះ ដើរមកតាមបណ្តោយផ្លូវម៉ៅសេទុង មកដល់ក្បែរមន្ទីរពេទ្យវ៉ាន់ដា ជនរងគ្រោះបានដកទូរស័ព្ទដៃម៉ាកiPhone ស៊េរីចាស់ យកមកនិយាយ ស្រាប់តែលេចមុខជនសង្ស័យចំនួន ៤នាក់ ជិះម៉ូតូ ២គ្រឿង ម៉ាកស៊ុយសុគីនិច ស៊េរីឆ្នាំ២០២១ ពណ៌សលាយក្រហម អត់មានស្លាកលេខ និងមួយគ្រឿងទៀត មិនចាំម៉ាក ថែមទាំងបក្សពួកជាង ១០នាក់ ដែលជាអ្នកបិទគូទ ពេលដែលជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទ តែមិនបានសម្រេច រួចហើយជិះរត់គេចខ្លួន ចៃដន្យជនរងគ្រោះស្រែកថា ចោរៗ ហើយមួយណាទៀត ប្រជាពលរដ្ឋជាមួយនឹងសមត្ថកិច្ច បាននាំគ្នាដេញតាមចាប់ផងនោះ ជនសង្ស័យ បានផ្តួលម៉ូតូ ហើយរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុកតែម៉ូតូតែមួយគ្រឿង នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការយកទៅរក្សាទុកនៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូ១ ដើម្បីស្រាវជ្រាវរកបក្សពួក យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព