Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកញៀន​ល្បែង បើក​កន្លែង​ចាក់បាល់ ផ្តុំគ្នា​ចាក់ មិន​ខ្វល់​ពី​ការឆ្លង​កូ​វីដ​១៩ នៅ​ស្រុក​ស្វាយជ្រំ

  • បោះពុម្ព

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ ដែលរស់នៅភូមិធ្លកឃុំក្រោលគោ ស្រុកស្វាយជ្រំ បានរិះគន់ចំៗ ប្រាប់អ្នកសារព័ត៌មាន កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ថា មានបើកល្បែងភ្នាល់ចាក់បាល់ទះមួយកន្លែង ដំណើរការយ៉ាងរលួន ដោយបើកអោយមនុស្សចូលលេងជារៀងរាល់សប្ដាហ៍។

ក្នុងមួយសប្ដាហ៍បើក ចំនួន ២ថ្ងៃ គឺ៖ លេងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានមនុស្សចូលចាក់បាល់យ៉ាងច្រើនកុះករ ដែលមានសមាសភាពមកពីតំបន់ផ្សេងគ្នា ដោយមិនខ្វល់ ឬខ្លាចឆ្លងមេរោគកូវីដ-១៩ ទាល់តែសោះ។

ប្រភពបានបន្តថា ទីតាំង ដែលលែងបាល់ទះ នឹងអោយមនុស្សចូលដាក់ប្រាក់ភ្នាល់គ្នា ដោយសេរីនេះ គឺហាងកាហ្វេមានយីហោ« Bee Bee Cafe & ការហ្វេដូងក្រអូប » ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

អ្នកចូលភ្នាល់បាល់ម្នាក់ បានបង្ហើបឲ្យដឹងថា ក្នុងទីតាំងខាងលើ មានមនុស្សចូលចាក់បាល់ក្នុងមួយថ្ងៃៗ ប្រមាណជាជាង ២០០នាក់ ទៅ ៣០០នាក់ ដោយប្រើប្រាស់រថយន្តស៊េរីទំនើបៗ និងម៉ូតូ ជាច្រើនរយគ្រឿង ចតត្រៀបមុខហាង។ ចំពោះទឹកប្រាក់ដែលចាក់បាល់ភ្នាល់គ្នានោះ គឺចន្លោះពី ៥០ម៉ឺនរៀល ទៅដល់ជាង ២លានរៀលឯណោះ។

ទាក់ទិនករណីកន្លែងបើកល្បែងចាក់បាល់ខាងលើ លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានប្រាប់ថា ម្ចាស់ទីតាំង ឈ្មោះ ណុច ភេទស្រី តែមិនដឹងត្រកូលអីទេ បើកល្បែងភ្នាល់ចាក់បាល់ ក្រោម ហាងកាហ្វេ ស្លាកយីហោ «Bee Bee Cafe’ & កាហ្វេដូងក្រអូប» ហើយនៅខែមុន លោកបានចុះទៅបិទម្ដងរួចហើយដែរ។

ដោយបិទទីតាំងខាងលិច បើកទីតាំងខាងកើត មិនដឹងម្ចាស់ គិតយ៉ាងម៉េច? កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកមេឃុំ អះអាងថា បានអោយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ត៍រដ្ឋបាលឃុំ ចុះទៅបិទរួចរាល់ហើយដែរ៕

ដកស្រង់ពី៖កោះសន្តិភាព