Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​អ្នកទោស​ខ្មែរ ៧​នាក់ បញ្ជូនមក​កម្ពុជា​វិញ

  • បោះពុម្ព

ខេត្តឧត្តរមានជ័យ៖ អ្នកទោសខ្មែរ ៧នាក់ ត្រូវបានក្រុមអាជ្ញាធរថៃ ដោះលែង ហើយបញ្ជូនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិជាំ ក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

អ្នកទោសខ្មែរ ដែលក្រុមអាជ្ញាធរថៃ បានធ្វើការដោះលែងនោះ រួមមាន៖ ១-ឈ្មោះ ឈុន ឆន ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិតេជោ ឃុំតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ២-ឈ្មោះ ទូច ធួង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិរុងរឿងមួយ ឃុំត្រដរ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៣-ឈ្មោះ ខា វី ភេទប្រុស អាយុ ១៣ឆ្នាំ ៤-ឈ្មោះ ទី ជាតិ ភេទប្រុស អាយុ ២៨ឆ្នាំ ៥-ឈ្មោះ សូត្រ តុលា ភេទប្រុស អាយុ ១៦ឆ្នាំ។

អ្នកទាំង ៣នាក់នេះ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ អ្នកទាំង ៥នាក់ ត្រូវបានចាប់ខ្លួនថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ចូលតាមច្រកមុំបី ៦-ឈ្មោះ សូន្យ កក្កដា ភេទប្រុស អាយុ ១០ឆ្នាំរស់នៅភូមិស្វាយ ឃុំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ខ្លួនថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ចូលតាមច្រកមុំបី និងម្នាក់ទៀត ឈ្មោះ មុខ ឈូក ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារចាប់ខ្លួនថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ចូលតាមច្រកអានសេះ។ អ្នកទាំង ៧នាក់ ក្រុមអាជ្ញាធរថៃ ដាក់ការចោទពីបទឆ្លងដែន កាប់ឈើក្រញូងខុសច្បាប់ ដោយត្រូវជាប់គុក នៅខេត្តអ៊ូប៊ុន ប្រទេសថៃ។

ក្រុមអាជ្ញាធរកម្ពុជា ដែលបម្រើការងារនៅច្រកទ្វារអន្តរជាតិជាំ បានឱ្យដឹងថា អ្នកទោសខ្មែរ ដែលក្រុមអាជ្ញាធរថៃ នាំយកមកប្រគល់ឱ្យកម្ពុជានោះ ខាងសមត្ថកិច្ច បានអប់រំ បន្ទាប់មកប្រគល់ឲ្យគ្រូពេទ្យប្រចាំការច្រកទ្វារអន្តរជាតិជាំ បាញ់អាកុល និងវាស់កំដៅ រួចក៏បញ្ជូនបន្តទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាអន្លង់វែង។

គួរំលឹកថា អ្នកទោសខ្មែរឆ្លងដែន ចូលប្រទេសថៃ ដោយខុសច្បាប់ ជាប់ចោទពីបទកាប់ឈើគ្រញួង ត្រូវបានក្រុមអាជ្ញាធរថៃ ដោះលេងជាបន្តបន្ទាប់ផងដែរនេះ៕

ដកស្រង់ពពី៖កោះសន្តិភាព