Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំនាញ​លួងលោម​! លើក​ទី​១​បាន​សម្រេច​២​នាក់ ញ៉ាម​​មក​លើក​ទី​២​ទៀត ចប់​ត្រឹម​ឃើញ​ផ្ទាល់​នឹង​ភ្នែក

  • បោះពុម្ព

 

ខេត្តកណ្តាល ៖ ចោរស្រីជំនាញខាងលួងលោមដោះយកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋនោះ ត្រូវបាននគរបាលស្រុកស្អាង ធ្វើការឃាត់បានហើយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង០៩និង៥០នាទី នៅចំណុចក្នុងផ្សារព្រែកតូចខាងជើង ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះទាំង៣នាក់ដែលត្រូវចោរស្រីរូបនេះលួងលោមដោះយកទ្រព្យសម្បត្តិនេះ មានទី១-ឈ្មោះរស់ វណ្ណម៉ូនីកា ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ទី២-ឈ្មោះ ចំណាប់ សក្ក័ណា ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ និងទី៣- ឈ្មោះ អាន សៀវម៉ី ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ចំណែកជនសង្ស័យវិញ ឈ្មោះ ប៊ិន សំណល់ ហៅមុំ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះជួលសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល និងមានស្រុកកំណើតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមនគរបាលស្រុកស្អាង បានអោយដឹងថា កន្លងមក ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយៈពេល១៨ខែមកហើយ ពីបទអំពើលួច នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ហើយនៅមុនពេលកើតហេតុ គឺនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីនេះ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួងលោមជនរងគ្រោះឈ្មោះ ចាន់ សក្ក័ណា និងជនរងគ្រោះឈ្មោះ អាន សៀវម៉ី ដើម្បីនាំ ទៅកន្លែងស្ងាត់ រួចបានដោះយកខ្សែ.ក និងក្រវិលពីជនរងគ្រោះ បន្ទាប់មកក៏រត់គេចខ្លួនបាត់តែម្តង។

នគរបាលស្រុកស្អាតបន្តថា លុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង៥០នាទីនេះ ជនសង្ស័យក៏បានធ្វើសកម្មភាពម្ដងទៀត ដោយបានលួងលោមជនរងគ្រោះឈ្មោះ រស់ វណ្ណម៉ូនីកា ទៅកន្លែងស្ងាត់ រួចបានដោះយកកងដៃ និងខ្សែ.កពីជនរងគ្រោះ តែក៏ត្រូវបានប្រជាពលរដ្ឋនៅជិតនោះមកឃើញទាន់ ហើយក៏បានស្រែកថា «ចោរៗ» រួចក៏នាំគ្នាចាប់ខ្លួនជនសង្ស័យបាននាំមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ ដើម្បីយកមកធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងហើយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ដកស្រង់ពី៖កោះសន្តិភាព