Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុខសញ្ញាយ៉ាង​សកម្ម​ម្នាក់ កំពុងប្រព្រឹត្តជាក់ស្តែង ត្រូវអស់លក្ខណ៍​

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ម្សៅក្រាមពណ៌ស ដែលគេសង្ស័យថា ជាសាធាតុញៀ.ន ត្រូវបានដកហូត រីឯបុរសម្នាក់ដែលកាន់កា.ប់វត្ថុតាងនេះ ត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាលមូលដ្ឋាន ដែលមានកិច្ចសហការពីកម្លាំងកងរាជអាវុធហត្ថផង កាលពី៧យប់ថ្ងៃទី២៦ មិថុនា នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ អឿន សំអាត ហៅ កុយ ភេទប្រុស ។

តាមរបាយការណ៍ខាងលើបានឲ្យដឹងបន្តថា ជនសង្ស័យម្នាក់នេះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ដែលមានកិច្ចសហការពីកម្លាំងកងរាជអាវុធហត្ថស្រុកផង ឃាត់ខ្លួន ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។

តាមរបាយការណ៏ដដែលខាងលើបានបន្តទៀតថា ជាមួយនឹងការឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀ.នខាងលើនេះ សមត្ថកិច្ចដកហូតបាននូវវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ប្រភេទ ICE (ម៉ាទឹកកក) ដែលគេសង្ស័យថា មានសាធាតុញៀ.នចំនួន៩ថង់ធំ និង ៥ថង់តូច កាំបិ.តវែង១ដើម និងសម្ភារៈសម្រាប់វិចខ្ចប់មួយចំនួនទៀត។

ក្រោយពីត្រូវឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាល នាំទៅកាន់អធិការដ្ឋាននគរបាលស្រុករុក្ខគិរី ដើម្បីសួរនាំ ចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖កោះសន្តិភាព