Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេខ្យល់ ១០​នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ ដោយសារ​នាំ​ពលករ ៥​នាក់ ឆ្លងដែន​ខុសច្បាប់

  • បោះពុម្ព

បន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ ១០នាក់ ពីបទ នាំមនុស្សចេញមិនស្របច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង ១០នាក់នេះ គឺពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ មិនស្របច្បាប់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១ បានធ្វើការឃាត់ខ្លួន ចំនួន ០២ករណី ដោយឡែកពីគ្នា ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ រួចបានធ្វើការប្រគល់ឲ្យនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត រៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។

លោកស្រីឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូ ចំនួន ០៥គ្រឿង ដែលជាមធ្យោបាយ សម្រាប់បំរើឲ្យបទល្មើស ដឹកជញ្ជូនពលករ ដើម្បីឆ្លងដែន។

ចម្លើយបំភ្លឺរបស់ពលករទាំង ៥នាក់ ក្នុងនោះ ជនជាតិថៃ ម្នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យទាំង ១០នាក់ បង្ហាញថា ពួកគេ ពិតជាបានប្រព្រឹត្តអំពើនាំមនុស្សចេញដោយមិនស្របច្បាប់ពិតប្រាកដមែន។ ជនសង្ស័យ និងវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនទៅសាលាដំបូងខេត្តបន្តាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។

ចំពោះពលករ ចំនួន ០៥នា៣ក់ ត្រូវបានធ្វើកិច្ចសន្យា អប់រំឲ្យពួកគាត់វិលទៅលំនៅឋានវិញ។ ចំណែកឯជនជាតិថៃ ម្នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត៕

ដកស្រង់ពី៖កោះសន្តិភាព