Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត ដោយសារតែ​វ៉ៃ​ជនរងគ្រោះ បែកក្បាល ដេរ ១១​ថ្នេរ​

  • បោះពុម្ព

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ពីបទប្រើហឹង្សាដោយចេតនា បណ្តាលជនរងគ្រោះបែកក្បាលដេរ ១១ថ្នេរ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាន ខា ហៅចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ។

ចំណែកជនដៃដល់ឈ្មោះ នួន ដារ៉ា ហៅ ណង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ វេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះអង្គុយហូបបាយ ក្រោមផ្ទះម្នាក់ឯង ខណៈពេលដែលកំពុងតែឱនដូសបាយដាក់ចាន ស្រាប់តែជនសង្ស័យ កាន់ដែកជ្រុង ដើរសំដៅទៅវាយត្រូវចំក្បាល ដេរ ១១ថ្នេរ និងត្រូវចំដៃ ដោយមិនដឹងមូលហេតុ។ ក្រោយពីវាយរួច ជនសង្ស័យ បានរត់គេចខ្លួន។

លោកអធិការបានបន្តថា ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍ឃុំសំរោង បានដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចភូមិកូនត្រី ឃុំសំរោង យកមកសួរនាំនៅនគរបាលប៉ុស្តិ៍។ តាមសំដីជនរងគ្រោះ ខ្លួន និងជនដៃដល់ ពុំដែលមានគំនុំអ្វីនឹងគ្នានោះឡើយ។

ចំណែកជនដៃដល់ បានឆ្លើយថា មូលហេតុ ដែលគេវាយទៅលើជនរងគ្រោះ ក៏ព្រោះតែមានក្មេងៗ នៅភូមិពន្លេច ឃុំសំរោង (មិនស្គាល់ឈ្មោះ) បានខលប្រាប់ខ្លួនថា ឈ្មោះ រើននេះ មានបំណង ចង់មកវាយខ្លួនច្រើនលើកច្រើនសា។

គ្រាន់តែលឺដូច្នោះ ខ្លួនខឹង ក៏ដើរឆ្លងស្ពាន កាន់ដែកបំពង់ទីប ៤ជ្រុង មកវាយឈ្មោះ រើន ត្រូវចំក្បាលពីក្រោយ ដែលកំពុងតែដូសបាយ ដាក់ចានហូបតែម្តង។ លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ផ្អែកតាមបណ្តឹងជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ នួន ដារ៉ា ហៅ ណង នេះ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមាន នៅរសៀលថ្ងៃទី២៩ ខែមិថុនា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕

ដកស្រង់ពី៖កោះសន្តិភាព