Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជន​ទំនើង ២​ក្រុម បើកឆាក​ប្រយុទ្ធ​គ្នា នៅ​វិមានឯករាជ្យ មុខផ្ទះ​សម្តេច អ្នកឈ្នះ​ដេក​ប៉ុស្តិ៍ អ្នកចាញ់​ដេកពេទ្យ​

  • បោះពុម្ព

ភ្នំពេញ៖ យុវជនទំនើង ២ក្រុម បានជិះម៉ូតូប្រដេញ វាយតប់ និងកាប់គ្នា យ៉ាងណាអនាធិបតេយ្យ ពេញដងផ្លូវ នៅចំណុចវិមានឯករាជ្យ មុខផ្ទះសម្តេចតេជោ នាយករដ្ឋមន្ត្រី បណ្តាលឲ្យយុវជនម្នាក់ ត្រូវបក្សពួកជម្លោះម្ខាងទៀត កាប់ត្រូវក្បាលច្រើនកាំបិត របួសធ្ងន់ ដេកដួលសន្លប់ ក្នុងថ្លុកឈាម។

ចំណែកក្មេងស្ទាវ ៥នាក់ ត្រូវបានចាប់ខ្លួន។ហេតុការណ៍នេះ បានកើតឡើងនៅរង្វង់មូលវិមានឯករាជ្យ ផ្លូវព្រះសីហនុ កែងផ្លូវព្រះនរោត្ដម សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា ករណីហិង្សាខាងលើនេះ ពួកគាត់ មិនច្បាស់ថា បង្កឡើងដោយភាគីណាមុននោះទេ ដោយមុនកើតហេតុ ពួកគាត់ឃើញក្រុមក្មេងទំនើង ២ក្រុម មានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿង ប្រដេញគ្នា តាមបណ្ដោយផ្លូវព្រះសីហនុ ប្រសាចពេញផ្លូវ ម្នាក់ៗ ប្រដាប់ដោយដាវ កាំបិត និងដំបង ក្នុងទិសដៅពីសួនច្បារវត្តបទុមវតី សំដៅមកវិមានឯករាជ្យ មកដល់ចំនុចកើតហេតុ បានបើកឆាកប្រយុទ្ធគ្នា មួយប្រាវ បណ្តាលឲ្យយុវជនម្នាក់ ជិះម៉ូតូម៉ាកស៊ុយសុគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CY-5597 ត្រូវបក្សពួកជម្លោះម្ខាងទៀត កាប់ត្រូវកណ្ដាលក្បាលចំហៀងខាងស្ដាំមួយកាំបិត និងសៀតថ្កាខាងស្ដាំមួយកាំបិត ដេកសន្លប់ ក្នុងថ្លុកឈាម វង្វេងវង្វាន់ស្មារតី ពេលដឹងខ្លួនវិញ សួរលែងដឹងអ្វី។

បន្ទាប់ពីបង្កហេតុ ក្រុមក្មេងទំនើងទាំងនោះ បានបំបែកផ្លូវគ្នាជិះរត់គេចខ្លួន ស្របពេលនោះ ក៏មាន កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងល្បាតពួនស្ទាក់ ដល់ចំណុចកើតហេតុ ក៏ប្រទះឃើញហេតុការណ៍ជាក់ស្ដែង ក៏ធ្វើការអន្តរាគមន៍ ឃាត់ និងប្រដេញចាប់បានក្រុមក្មេងទំនើង ជាជនសង្ស័យ បានចំនួន ៥នាក់ ដកហូតបានម៉ូតូ ២គ្រឿង មួយ គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១៩ ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1S-9947 និងមួយគ្រឿងទៀត ម៉ាក ស៊ុយសុគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1 IK-5304 និងកាំបិតប៉័ងតោ ១ដើម។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជនសុងការណ៍ មកដឹកទៅព្យាបាលរបួសភ្លាមៗផងដែរ។ ចំណែកជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

 

ដកស្រង់ពី៖កោះសន្តិភាព