Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ ប្រទះ​ឃើញ​គំនរ​ឈើ​អារ ០៥​គោលដៅ នៅ​ចំណុច​ព្រៃ​ឡង់

  • បោះពុម្ព

ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខេត្តក្រចេះ កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថាន បានចុះល្បាត ក៏បានប្រទះឃើញ គំនរឈើអារ ស្ថិតនៅចំណុចព្រៃឡង់ នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ចំនួន០៥ គោលដៅ ។

ក្នុងចំណោមទាំង០៥ គោលដៅនោះ កម្លាំងចម្រុះ រកឃើញមានឈើប្រភេទតាសេក ចំនួន១០ដុំ ស្ថិតនៅចំណុចតាផ្លុក ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ, ឈើប្រភេទសុក្រម ចំនួន៣០ដុំ ស្ថិតនៅចំណុចអូក្រួច ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ, ឈើប្រភេទសុក្រម ចំនួន១៥ដុំ ស្ថិតនៅចំណុចស្ពានក្តារ ភូមិកន្សោមធ្លាក់ ឃុំកំពង់ចាម ស្រកសំបូរ, ឈើអារប្រភេទគ្រឿងនឹងក្តារឈើទាល ស្ថិតនៅវាលស្នូលភូមិយាវ ឃុំកំពុងចាម ស្រុកសំបូរ ។

បច្ចុប្បន្ន ឈើអារប្រភេទគ្រឿង និងឈើអារ ក្តារឈើទាល ដោយមិនទាន់វាស់វែងនៅឡើយ វត្ថុតាងទាំងអស់ ត្រូវដឹកយកមករក្សាទុក នៅស្នាក់ការកំពតគយព្រៃឡង់ ដើម្បីចាត់ការបន្តតាមនីតិវីធី និងស្រាវជ្រាវតាមចាប់ក្រុមឧក្រិដ្ឋជនព្រៃឈើ ៕

ដកស្រង់ពី៖កោះសន្តិភាព