Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារី​វ័យក្មេង​ម្នាក់​ខឹង​ប្តី​និយាយ​រឿង​ហ្វេ​ស​ប៊ុ​ក ក៏​បញ្ចប់ជីវិត​ក្នុង​បន្ទប់​ផ្អើល

  • បោះពុម្ព

ខេត្តស្ទឹងត្រែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ មានករណីស្ត្រីម្នាក់បានដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងនៅនឹងធ្នឹមផ្ទះក្នុងបន្ទប់ដេករបស់ខ្លួន គ្រាន់តែត្រូវប្តីស្តីបន្ទោសរឿងលេងហ្វេសប៊ុកច្រើនពេក ភ្លេចការងាររកស៊ី និងភ្លេចបាយទឹកទៀតផង ។

សេចក្តីរាយការណ៍បន្តថា ស្ត្រីរងគ្រោះខាងលើនេះមានឈ្មោះ សៃ ម៉ាប់ អាយុ១៨ឆ្នាំ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ហើយពាក់ព័ន្ធនឹងករណីខាងលើនេះដែរ ត្រូវបានបុរសជាប្តីប្រាប់ឲ្យដឹងថា មូលហេតុដែលស្ត្រីជាប្រពន្ធសម្រេចចិត្តច.ង.កសម្លា.ប់ខ្លួននោះ ដោយសារតែខឹងខ្លួនជាប្ដីស្ដីបន្តោសរឿងលេងហ្វេសប៊ុក (ដែលមានទំនាស់ពាក្យសម្តីជាមួយគ្នាពីល្ងាច) រួចក៏យកក្រម៉ាពណ៌ស ទៅចងថ្ពក់ជាប់នឹងថ្នឹមផ្ទះក្បែរបន្ទប់គ្រែដេក បណ្ដាលឲ្យដាច់ខ្យល់ស្លា.ប់តែម្ដងទៅ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន និងផ្នែកជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកស.ពស្ត្រីរងគ្រោះ រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លា.ប់ដោយអត្តឃា.តច.ង.កសម្លា.ប់ខ្លួនពិតប្រាកដមែន ។ ក្រោយពីពិនិត្យរួច សាកស.ពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព