Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ដែល​លួច​តុ​កៅអី ក្នុង​ភោជនីយដ្ឋាន

  • បោះពុម្ព

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ សហការគ្នាជាមួយសន្តិសុខ ដេញឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាល សង្កាត់ចាក់អង្រែក្រោម ធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យទាំងនោះ បានលួចយកកៅក្នុងភោជនីយដ្ឋានមួយកន្លែង។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង ១១ និង ៣០នាទី យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភោជនីយដ្ឋាន យីហោ ភ្នំពេញ88 ផ្លូវជាតិលេខ២ កែងផ្លូវ ៣ម៉ែត្រ។ ឃាត់ខ្លួនបានជនសង្ស័យ នៅជិតនឹងរោងចក្រ ការ៉េម តុក្កតា ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនបាន មិនទាន់អោយស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសមត្ថកិច្ច បានដកហូតតុ១ កៅអីចំនួន៤ ម៉ូតូសណ្តោងរម៉កមួយគ្រឿង រួមទាំងរបស់របរអេតចាយមួយចំនួន។

បុរសជាសន្តិសុខម្នាក់ ដែលយាមនៅកន្លែងកើតហេតុ ឈ្មោះ សឿង រ៉ាលី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅ ផ្ទះលេខ១៤ និង១៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់ បាននៅយាមភោជនីយដ្ឋានខាងលើ ហើយពេលនោះ រូបគាត់ បានអង្គុយយាមនៅខាងមុខ ក៏ស្រាប់តែមានបុរសជនសង្ស័យ ២នាក់ បានជិះម៉ូតូសណ្តោងរម៉កអេតចាយ មកអែបកន្លែងងងឹត ហើយបានកាត់ខ្សែលួស ដែលចងជាប់កៅអី ដែលដាក់សំរាប់អោយភ្ញៀវអង្គុយ នៅបរិវេណខាងក្រៅ ហើយនាំគ្នាលើកដាក់រម៉ក ជិះចេញទៅ។

តែចៃដន្យ ក៏មានម៉ូតូកង់បីមួយគ្រឿង ដែលឈប់អង្គុយ នៅជិតនោះឃើញ ក៏បានស្រែកហៅបុរសជាសន្តិសុខ ជិះដេញតាមជនសង្ស័យ រហូតដល់ជិតរោងចក្រការ៉េមតុក្កតា ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ក៏ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់បាន រួចហើយក៏ប្រគល់អោយសមត្ថកិច្ចមូលដ្ឋាន ដែលនៅជិតនោះ នាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម តាមនីតិវិធី។

ក្នុងហេតុការណ៍នេះដែរ ជនសង្ស័យ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលសិន ដើម្បីរង់ចាំជនរងគ្រោះ ជាម្ចាស់របស់ មកដាក់ពាក្យបណ្ដឹង ដើម្បីអោយសមត្ថកិច្ចកសាងសំនុំរឿង បញ្ជូនខ្លួន ទៅតុលាការចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព