Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ ជ្រក​ក្រោម​ស្លាក​កាហ្វេ​ម្លប់​ជ្រៃ​ក្រុង​បា​វិត

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ អ្នកញៀនល្បែងភ្នាល់ជល់មាន់តាមអនឡាញប្រមាណជាង៤០នាក់ បានមកពពាក់ពពូនគ្នា ភ្នាល់ជល់មាន់នៅក្នុងហាងកាហ្វេ អត់យីហោមួយកន្លែងនៅចំណុចខាងក្រោយសាលាសង្កាត់ច្រកម្ទេស ចម្ងាយជាង១០០ម៉ែត្រស្ថិតនៅភូមិទួលអំពឹល សង្កាត់ច្រកម្ទេស ក្រុងបាវិត។

បើតាមសមត្ថកិច្ច នគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ច្រកម្ទេសបានឲ្យដឹងថា ម្ចាស់ហាងកាហ្វេលួចបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញឲ្យភ្ញៀវចូលភ្នាល់គ្នានេះឈ្មោះ ភិន រដ្ឋា ភេទប្រុស អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅកើតហេតុខាងលើ បានបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញ ជ្រកក្រោម ហាងកាហ្វេ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅភូមិទួលអំពឹល សង្កាត់ច្រកម្ទេស ក្រុងបាវិត។

បើតាមស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យអ្នកសារព័ត៌មានដឹងថា ល្បែងភ្នាល់ជល់មាន់តាមអនឡាញជ្រកក្រោមស្លាកហាងកាហ្វេម្លប់ជ្រៃនេះ គឺបានបើកលេងយូឆ្នាំមកហើយ បើនិយាយឲ្យសាមញ្ញ គឺដុសស្លែទៅហើយ។ ប្រភពបន្តទៀតថា ប្តីរបស់គាត់ គឺញៀនល្បែងភ្នាល់ជល់មាន់នេះគឺរាល់ថ្ងៃឲ្យតែម៉ោង២រសៀល គឺចេញពីផ្ទះហើយ ដោយប្រាប់ថា ទៅផឹកកាហ្វេ ផឹកកាហ្វេ ចាប់ពីម៉ោង០២រសៀលដល់ម៉ោង០៥ល្ងាច ការពិតគឺទៅលេងល្បែងភ្នាល់ជល់មាន់នៅក្នុងហាងកាហ្វេសោះ។

ហើយពេលណាចាញ់ល្បែងអស់លុយ គឺសួរនាំមិនបានទេ ធ្វើមុខយក្សរករឿងជេរបញ្ចោប្រពន្ធកូន និងប្រើអំពើហិង្សាលើប្រពន្ធកូនក៏មាន។ បើតាមអ្នករស់នៅជិតហាងកាហ្វេនោះ ប្រាប់ឲ្យដឹងថា នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គឺមានអ្នកមកលេងល្បែងម្នាល់ជល់មាន់តាមអនឡាញនេះ មិនតិចជាង៥០នាក់ទៅ៦០នាក់ ចាក់ភ្នាល់គ្នា ហ៊ោក្រេវៗគ្មានខ្លាចញញើតសមត្ថកិច្ចឡើយ ឮគេបង្ហើបឲ្យដឹងថា មានខ្នងធំណាស់ ទើបគេមិនខ្លាចញញើតសមត្ថកិច្ចអាជ្ញាធរបែបនេះ។ទាក់ទិនករណីខាងលើ លោក ហួត សាម័យ ចៅសង្កាត់ច្រកម្ទេស បានឲ្យដឹងថា ពិតជាមានករណីបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញពិតមែន អាជ្ញាធរសង្កាត់ធ្លាប់បានឲ្យលោកចៅសង្កាត់រងទី២ ដឹកនាំកម្លាំងសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេសចុះទៅធ្វើកិច្ចសន្យា ឈប់ឲ្យបើកល្បែងភ្នាល់ជល់មាន់ទៀត និងមិនអនុញ្ញាតឲ្យបើកទទួលភ្ញៀវចូលលេងល្បែងភ្នាល់ឬជួបជុំផឹកកាហ្វេមានគ្នាច្រើនឲ្យចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលរក្សាគម្លាត ក៏ប៉ុន្តែជនខាងលើមិនគោរពតាមថែមទាំងផ្គើន បន្ទាប់មកលោកអភិបាលរងក្រុងបាវិតមួយរូបបានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យាជាលើកទី២ ឲ្យចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុនសែន ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅសហគមន៍ ក៏ប៉ុន្តែជននេះដូចជា មិនគោរពតាមកិច្ចសន្យាសោះ នៅតែលួចបើកល្បែងភ្នាល់ជន់មាន់តាមអនឡាញដដែល។

ទាក់ទិនករណីនេះដែរ ឈ្មោះ ភិន រដ្ឋា ម្ចាស់ហាងកាហ្វេ បានឲ្យដឹងថា ខ្លួនបើកលក់តែកាហ្វេទេ ក៏ប៉ុន្តែភ្ញៀវបានសុំឲ្យបើកទូរទស្សន៍មើលមាន់ជល់ ទើបតម្រូវតាមភ្ញៀវ ហើយភ្ញៀវគេភ្នាល់គ្នា ដាក់លុយស៊ីសងគ្នាគេ ខ្លួនមិនហ៊ានហាមឃាត់ទេ។

ទាក់ទិនករណីនេះដែរ អ្នកធ្លាប់ញៀនល្បែងភ្នាល់ជល់មាន់ម្នាក់បានបង្ហើបឲ្យដឹងថា អ្នកលេងធំ គឺចាប់៥ម៉ឺនរៀលទៅ២០ម៉ឺនរៀល បើអ្នកចាក់ជាដុល្លារគឺចាប់ពី៥០ដុល្លារដល់១០០ដុល្លារក្នុងមួយគូៗ ចំណែកគាត់ធ្លាប់ចាញ់អស់ម៉ូតូម្តងមកហើយចាក់ក្នុងមួយល្ងាចនៅហាងកាហ្វេនេះ។ លោក កើត សារ៉េន នាយប៉ុស្ត៍រដ្ឋបាលសង្កាត់ច្រកម្ទេសបានឲ្យដឹងថា លោកបានចុះទៅអប់រំឲ្យឈប់បើកឲ្យភ្ញៀវចូលផឹកកាហ្វេច្រើនជុំគ្នា ត្រូវរក្សាគម្លាត បើល្អសូមឲ្យភ្ញៀវច្រកយកទៅផ្ទះ តែម្ចាស់ហាងខាងលើមិនអនុវត្តបែលួចបង្កប់ល្បែងជល់មាន់ទៀត លោកនឹងសុំគោលការណ៍ទៅលោកចៅសង្កាត់ និងលោកអធិការដើម្បីមានចំណាត់ការ។លោក ហែម សុវណ្ណារិទ្ធិ អធិការ នគបាលក្រុងបាវិតបានមានប្រសាសន៍ថា ចាំលោកចាត់កម្លាំងប៉ុស្តិ៍រដ្ឋបាលចុះទៅអប់រំណែនាំ បើមិនគោរពតាមការណែនាំ និងសេចជូនដំណឹងរបស់រដ្ឋបាលខេត្តលោកនឹងចុះបង្ក្រាបតែម្តង។

លោកអធិការបន្តទៀតថា ក្នុងមួយរយៈពេលនេះលោកមានកាមមារញឹកក្នុងការចុះស្រាវជ្រាវ អ្នកវិជ្ជមានកូវីដ-១៩ និងអ្នកប៉ះពាល់ផ្ទាល់និងប្រយោល យកទៅធ្វើចត្តាឡីសក័ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ទើបមានអ្នកឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបែបនេះ៕

ដកស្រង់ពី៖កោះសន្តិភាព