Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត​បែន​ដឹក​ដីខ្សាច់​មួយគ្រឿង រ៉េ​ចង្កូត ឆ្លងផ្លូវ​កាត់​សួនច្បារ ទៅបុក​រថយន្ត​មួយគ្រឿង ហើយ​ជ្រុល​បុក​ចូល​ផ្ទះ​

  • បោះពុម្ព

រាជធានីភ្នំពេញ៖ រថយន្តបែនដឹកដីខ្សាច់ធុនធំមួយគ្រឿង បានបើកបរ ក្នុងល្បឿនលឿន បានរ៉េចង្កូតបុករះ សួនច្បារខណ្ឌចែកទ្រូងផ្លូវ ហើយឆ្លងទៅបុករថយន្តមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់គ្នា រួចជ្រុលទៅបុកចូលផ្ទះលក់ដូរ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អ ពុំបណ្តាលអោយមនុស្សរងរបួសឡើយ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ២ និង ៣៥នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្ត ដែលបង្កគ្រោះថ្នាក់ ជាប្រភេទរថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1679 បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណឡើយ។

សាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿងខាងលើ បើកបរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុ មិនដឹងមូលហេតុអ្វីនោះទេ ក៏បានរ៉េចង្កូតទៅខាងឆ្វេងដៃ បុកខឿនសួនច្បារ ខណ្ឌចែកទ្រូងផ្លូវ រួចឡើងសួនបន្តទៅបុកជាមួយរថយន្តម៉ាក Sports ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-5262 មួយគ្រឿង ដែលបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងយ៉ាងដំណំ។ ព័ត៌មាន អោយដឹងទៀតថា ខណៈនោះ រថយន្តនោះ មិនទាន់អស់ល្បឿន ជ្រុលទៅបុកចូលផ្ទះអ្នកលក់ដូរជាប់ ទៅមុខលែងរួច។

គ្រោះថ្នាក់នេះ ចាត់ទុកជាសំណាងហើយ ដែលពុំបណ្តាលអោយមនុស្សរងរបួសឡើយ។ បន្ទាប់ពីគ្រោះថ្នាក់ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចទាក់ទងទៅនគរបាលចរាចរណ៍ ចុះទៅវាស់វែង បញ្ជូន ទៅកាន់ការិយាល័យចរាចរណ៍ការិយាល័យផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ សងការខូចខាត៕

ដកស្រង់ពី៖កោះសន្តិភាព