Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងស្ទាវ ៤នាក់ ឆក់កាបូបពីស្រ្តីអាជីករម្នាក់ ត្រូវប្ដីម្ចាស់កាបូប ធាក់ ធ្លាក់ពីលើម៉ូតូ ឃាត់ខ្លួន​បានម្នាក់

  • បោះពុម្ព

ភ្នំពេញ៖ ក្មេងស្ទាវ ១ក្រុម មានគ្នា ៤នាក់ ដែលជាមុខសញ្ញាឆក់កាបូប បានធ្វើសកម្មភាពឆក់កាបូបក្រវ៉ាត់ចង្កេះ១ ពីស្រ្តីអាជីវករម្នាក់ ខណៈពេលដែលស្រ្តីរូបនោះ កំពុងឈរនិយាយគ្នា លេងជាមួយអ្នកលក់មីឆា តាមផ្លូវ។

លុះពេលឆក់បានសម្រេចហើយ បានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបានប្ដីរបស់ស្រ្តីរងគ្រោះខាងលើ ដែលកំពុងស្ថិតនៅក្បែរនោះដែរ លោតហក់ទៅធាក់ បណ្ដាលឲ្យជនសង្ស័យម្នាក់ដែលជាអ្នកឆក់កាបូបនោះ ធ្លាក់ពីលើម៉ូតូ រួចប្ដីស្រ្តីម្ចាស់កាបូប ព្រមទាំងប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបានភ្លាមៗ។ ចំណែកបក្សពួក ៣នាក់ ជិះម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខរោងចក្រ«អូលីវ» ស្ថិតនៅក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូឃាត់ខ្លួនខាងលើនោះ ឈ្មោះ ហ៊ន់ ម៉េងហ៊ួង អាយុ១៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ចំណែកបក្សពួក ដែលបានរត់គេចខ្លួនរួច ១,ឈ្មោះ ហាក់ អាយុ ១៤ឆ្នាំ ២,ឈ្មោះ សេន អាយុ ១៥ឆ្នាំ និង៣,ឈ្មោះ ឡុង អាយុ១៤ឆ្នាំ។ ស្រ្តីដែលជាជនរងគ្រោះ ឈ្មោះ មាស ម៉ារ៉ាឌី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយនៅក្នុងកាបូបមានលុយ ៩០ម៉ឺនរៀល ទូរស័ព្ទដៃ ១គ្រឿង និងខ្សែដៃប្លាទីន ១ខ្សែ និងត្រូវរឹបអូស យកបានពីជនសង្ស័យមកវិញហើយ។

ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង ៤នាក់នោះ ជិះម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច ២គ្រឿង ឌុបគ្នាចេញធ្វើសកម្មភាពឆក់ តាមដងផ្លូវជាតិលេខ៣ ដោយម៉ូតូ ១គ្រឿងពណ៌ស និង ១គ្រឿងទៀតពណ៌លឿង ព្រមទាំងជិះក្នុងទិសដៅពីត្បូងទៅជើង។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឃើញស្រ្តីរងគ្រោះ កំពុងឈរជជែកគ្នាលេងជាមួយអ្នកលក់មីឆា នៅតាមចញ្ចើមផ្លូវ ហើយក្រុមជនសង្ស័យ ក៏បានជិះទៅជិត រួចធ្វើសកម្មភាពឆក់យកាបូប ដែលស្រ្តីរូបនោះ ក្រវ៉ាត់ជាប់ចង្កេះ បានសម្រេចតែម្ដង។

ប្រភពខាងលើ បានបន្តទៀតថា ក្រោយពេលឆក់បានសម្រេចហើយ ក្រុមនេះ បានព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវភ្លាមៗនោះ ប្ដីស្រ្តីរងគ្រោះ ដែលកំពុងតែស្ថិតនៅក្បែរនោះដែរ ក៏បានលោតហក់ទៅធាក់ បណ្ដាលឲ្យជនសង្ស័យ ឈ្មោះ ហ៊ន់ ម៉េងហ៊ួង ធ្លាក់ពីលើម៉ូតូ ហើយប្រជាពលរដ្ឋនៅជិតនោះ ជួយឃាត់ខ្លួនបាន ព្រមទាំងរឹបអូស យកបានកាបូបនោះមកវិញ។

ចំណែកបក្សពួក ៣នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាព។ បន្ទាប់មក ប្ដីស្រ្តីរងគ្រោះ បានប្រគល់ជនស្ទាវសង្ស័យខាងលើ ជូននគរបាល នាំទៅសាកសួរ និងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព