Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រួមរ័ក​ ជាមួយសង្សារហើយ ថតវីដេអូ គំរាមទារប្រាក់ ៨ម៉ឺនដុល្លារ

  • បោះពុម្ព

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ ត្រូវបានកម្លាំង កងរាជ អាវុធហត្ថ ដាក់អន្ទាក់ចាប់ខ្លួនបាន ខណៈដែលគេធ្វើ ដំណើរទៅយក លុយចំនួន ៨ម៉ឺនដុល្លារ ពីក្រុមគ្រួសារស្រ្តី ជាសង្សាររបស់ខ្លួន ជាថ្នូរទៅនឹងការ មិនបញ្ចេញ ខ្សែវីដេអូ ដែលថត ពីសកម្មភាព ពួកគេរួមរ័កគ្នា ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ ចបានឲ្យដឹងថា ប្រតិបតិ្តការ បង្រ្កាបករណី នៃអំពើគំរាមទារប្រាក់ ខាងលើនេះ បានប្រព្រឹត្តទៅកាលពី វេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅ តាមបណ្តោយ ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

ជនសង្ស័យ ដែលកម្លាំងកង រាជអាវុធហត្ ថលើផ្ទៃប្រទេស សហការជាមួយ កងរាជអាវុធ ហត្ថខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួន បានខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ លឹម សីហា ហៅ ថត សីហា មានមុខងារជា យោធា នៅអង្គភាព ឆ័ត្រយោង ៩១១ ។

ចំណែកភាគី ខាងស្រ្តីរងគ្រោះ មិនត្រូវបានគេបង្ហាញ អត្តសញ្ញាណ នោះឡើយ ដោយគ្រាន់តែដឹងថា ជាកូនអ្នកមាន ហើយមានទីលំនៅ ក្នុងសង្កាត់ជ្រោយចង្វា ក្បែរកន្លែង សមត្ថកិច្ចឃាត់ខ្លួន ។ ពាក់ព័ន្ធ ទៅនឹងករណីខាងលើនេះ សមត្ថកិច្ ចមិនបានផ្តល់ ព័ត៌មានអ្វីលម្អិត ដល់អ្នកកាសែតនោះឡើយ ប៉ុន្តែបើយោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា កន្លងមករវាងជនសង្ស័យ និងស្រ្តីកូនអ្នកមាន ខាងលើនេះ បាន ស្រឡាញ់គ្នា ហើយពេល រួមរ័កគ្នាជនសង្ស័យ បានលួចថតវីដេអូទុក ។

លុះក្រោយមក ស្រាប់តែជនសង្ស័យ បានយកវីដេអូ ខាងលើទៅឲ្យសង្សារ របស់ខ្លួនមើល រួចហើយធ្វើការ គំរាមទារប្រាក់ចំនួន ៨ម៉ឺនដុល្លារ ជាថ្នូ ទៅនឹងការមិន បញ្ចេញខ្សែវីដេអូ ខាងលើនេះ ជាសាធារណៈ ។ លុះនៅមុនចាប់ខ្លួន រវាងជនសង្ស័យ និងភាគី ខាងក្រុមគ្រួសារ ស្រ្តីរងគ្រោះ  ក៏បានឯកភាព គ្នាធ្វើការដោះដូរ ដោយយកខ្សែអាត់ វីដេអូនោះទៅប្រគល់ឲ្យ ក្រុមគ្រួសារស្រ្តីរងគ្រោះ ជាថ្នូរនឹងការប្រគល់លុយ ៨ម៉ឺនដុល្លារឲ្យ ហើយពេល ជនសង្ស័យធ្វើដំណើរ ទៅយកលុយ ក៏ត្រូវសមត្ថកិច្ចកង រាជអាវុធហត្ថ ដែលទទួលបានបណ្តឹង ពីភាគីជនរងគ្រោះ ធ្វើការឃាត់ខ្លួនបាន តែម្តង ៕ 

ដកស្រង់ពី៖ ដើមអម្ពិល