Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារី​ម្នាក់​ជួប​គ្រោះ​អកុសល​ជា​បន្តបន្ទាប់​ក្រោម​ដំណក់ទឹកភ្លៀង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទាំងមេឃកំពុងតែភ្លៀង ក៏ស្រាប់តែត្រូវជនសង្ស័យជិះម៉ូតូតាមពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងបានសម្រេច បណ្តាលឲ្យស្ត្រីជាម្ចាស់ម៉ូតូធ្លាក់ពីលើម៉ូតូ ហើយក៏បោកជាមួយនឹងថ្នល់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្រោមដំណក់ទឹកភ្លៀងយ៉ាងអាណោចអាធ័មតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និ៣០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ១៩៧៨ ទល់មុខផ្ទះលេខ L៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សេចក្តីរាយការណ៍បន្តថា ស.ពស្ត្រីរងគ្រោះសមត្ថកិច្ចមិនទាន់រកឃើញអត្តសញ្ញាណនោះហើយ ហើយក៏មិនទាន់អាចទាក់ទងរកសាច់ញាតិឃើញនៅឡើយដែរ នៅយប់ថ្ងៃកើតហេតុនោះ ចំណែកឯភិនភាគស.ពស្ត្រីរងគ្រោះ គឺស្លៀកខោអាវឈុតគេង ពណ៌ក្រហម កាឡាការ៉ូលាយលឿង ហើយវ័យប្រមាណ៣០ឆ្នាំ ជិះម៉ូតូម៉ាក ZoomerX ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ1FH-3509 ។

ប្រភពសមត្ថកិច្ចបានបញ្ជាក់ថា ស.ពស្ត្រីរងគ្រោះបានស្លា.ប់ដោយសារមូលហេតុគ្រោះថ្នាក់ចរាចរណ៍។ចំណែកប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតសុំមិនប្រាប់អត្តសញ្ញាណបានបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញស្ត្រីខាងលើជិះម៉ូតូតែម្នាក់ឯង តាមបណ្ដោយផ្លូវលេខ១៩៧៨ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសម ស្របពេលមេឃកំពុងតែភ្លៀងផង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់បានជិះម៉ូតូប្រដេញតាមជនរងគ្រោះពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងពីស្ត្រីរងគ្រោះ បណ្តាលឲ្យស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូដួលបោកក្បាលទៅនឹងថ្នល់ស្លា.ប់ភ្លាមៗនៅក្រោមដំណក់ភ្លៀងយ៉ាងអាណោចអាធ័ម។

ប្រភពដដែលបន្តថា ចំណែកម៉ូតូស្ត្រីរងគ្រោះវិញ គឺដួលអូសខ្ទាតឆ្ងាយពីស.ពចម្ងាយ៥០ម៉ែត្រ រងការខូចខាតតិចតួចប៉ុណ្ណោះ។ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបានហើយ ជនសង្ស័យនោះបានបន្ថែមល្បឿន រត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពេលកើតហេតុ ស.ពស្ត្រីរងគ្រោះ សមត្ថកិច្ចនៅមិនទាន់រកឃើញអត្តសញ្ញាណនៅឡើយទេ និងមិនទាន់អាចទាក់ទងរកសាច់ញាតិឃើញនៅឡើយដែរនៅយប់កើតហេតុនោះ ។

ហើយបន្ទាប់ពីធ្វើតេស្តសំណាកលើស.ពស្ត្រីរងគ្រោះរួច ចេញលទ្ធផលគឺអវិជ្ជ មាន ក្រោយមកស.ពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លាជាបណ្តោះអាសន្ន ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅពេលក្រោយ ចំណែកម៉ូតូវិញ សមត្ថកិច្ចបានយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខ៕

ដកស្រង់ពី៖ កោះសន្តិភាព