Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាបលរដ្ឋ ជាច្រើននាក់ នាំគ្នា ដុតរថយន្ត ដឹកគោ ព្រោះចោទថា ឈ្មួញទិញគោចោរ

  • បោះពុម្ព

កំពង់ស្ពឺៈ ប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាឡោមព័ន្ធ រថយន្តដឹកគោ មួយគ្រឿង រួចហើយដុត កំទេចចោល បង្កឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលា ម៉ោង៧ និង ៤០នាទី យប់ថ្ងៃទី ២០ ខែមីនា ស្ថិតនៅលើ កំណាត់ ផ្លូវលេខ ៥១ ត្រង់ភូមិ ត្រពាំងឈូក ឃុំ ព្រះស្រែ ស្រុក ឧតុង្គ ខេត្ត កំពង់ស្ពឺ ធ្វើឲ្យអាជ្ញាធរ និងសមត្ថកិច្ច ជាច្រើននាក់ ចេញជួយអន្តរាគមន៍ ព្រោះខ្លាចកើតមាន បញ្ហាកាន់តែ ធ្ងន់ធ្ងរឡើង ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ប្រជាពលរដ្ឋ រាប់រយនាក់ បានចោទថា ឈ្មួញទិញគោពីចោរ ដែលបានលួចគោ របស់ពួកគាត់ រហូតផ្ទុះកំហឹង លើកគ្នាមកស្ទាក់ រថយន្តដឹកគោ មួយគ្រឿងនេះ ម៉ាកកូរ៉េ ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8710 បណ្តាលឲ្យឆេះ យ៉ាងសន្ធោសន្ធៅ ផ្អើលអស់អាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះ។យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មាន បញ្ជាក់ពីទំហំ ខូចខាតនៃអំពើហិង្សា មួយនេះឡើយ ដែលបង្កដោយ ប្រជាពលរដ្ឋទាំងនោះ ៕




ដកស្រង់ពី៖ ដើមអម្ពិល