Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​អនុវត្តន៍​វិធានការ​ចំពោះ​អ្នក​មិន​គោរព​ច្បាប់ ខណៈពេលដែល​ក្រុង​សៀមរាប​ត្រូវ​បានដាក់​ជា​តំបន់​ក្រហម​

  • បោះពុម្ព

ខណៈពេលដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ភូមិសាស្ត្រសង្កាត់មួយចំនួនកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ និងដើម្បីអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋ បាលខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សៀមរាប បានអនុវត្តវិធានការច្បាប់ចំពោះបងប្អូនដែលមិនគោរពនូវបម្រាម ដែលរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា “តំបន់ក្រហម”។

ដោយវិធានការនោះត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន រួមទាំងការមិន អនុ ញ្ញាតឲ្យធ្វើសកម្មភាពផ្សេងៗ ចេញក្រៅពីលំនៅដ្ឋានរបស់ខ្លួនឡើយ ។ ខណៈពេលដែលបងប្អូនបំពានវិធានការ ការហាម ឃាត់ ក្នុងពេលដែលកំពុងបិទខ្ទប់ជាបណ្តោះអាសន្ត រយៈពេលមួយសប្តាហ៍នេះ គិតចាប់ពីវេលាម៉ោង១៣និង០០នាទី រសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោល បំណងធានាដល់ប្រសិទ្ធភាពនៃការ គ្រប់ គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី ។

ចំពោះបងប្អូនមិនគោរពវិធាន ការនេះ កម្លាំងសមត្ថកិច្ចនៅគ្រប់គោលដៅ និង ធ្វើការឃាត់ទុកជាបណ្តោះអាសន្ន នូវមធ្យោបាយទាំងឡាយ ដោយ អនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។ចំពោះការចេញចូលនៅតបន់ក្រហម និងលឿងទុំ គឺត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប បានធ្វើការឃាត់ទុកនូវមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿង ដែលល្មើសទៅនឹងបម្រាម យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាបដើម្បីអនុវត្តន៍ច្បាប់៕

ដកស្រង់ពី៖ រស្មីកម្ពុជា