Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋចំនួន១៣នាក់ លង់ទឹកស្លាប់ នៅខេត្តបន្ទាយមានជ័យ ពេលមានជំនន់ទឹកភ្លៀង

  • បោះពុម្ព

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន១៣នាក់ បានលង់ទឹកស្លាប់នៅក្នុងអំឡុងទឹកជំនន់ជនលិច នៅស្រុក ក្រុងចំនួន០៩ របស់ខេត្តបន្ទាយមានជ័យ។

បើយោងតាមព័ត៌មានដែលទទួលបានពីបណ្តាស្រុក/ក្រុងទាំង៩ នៅក្នុងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ដោយសារទឹកជំនន់ទាំងនោះរួមមាន៖

*ទី១៖ ស្រុកមង្គលបូរី មានចំនួន២នាក់

*ទី២៖ ក្រុងប៉ោយប៉ែត មានម្នាក់

*ទី៣៖ ក្រុងសិរីសោភ័ណ មានចំនួន២នាក់

*ទី៤៖ ស្រុកអូរជ្រៅ ចំនួនម្នាក់

*ទី៥៖ ស្រុកម៉ាឡៃ ចំនួនម្នាក់

*ទី៦៖ ស្រុកព្រះនេត្រព្រះ ចំនួនម្នាក់

*ទី៧៖ ស្រុកស្វាយចេក មានចំនួនម្នាក់

*ទី៨៖ ស្រុកភ្នំស្រុក មានចំនួន៤នាក់

*៩៖ ស្រុកថ្មពួកគ្មានគ្រោះថ្នាក់ដោយលង់ទឹកឡើយ។

អាជ្ញាធរបានបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយលង់ទឹកស្លាប់ចំនួន១៣នាក់ នៅអំឡុងទឹកជំនន់ជនលិចនេះ គឺមានប្រជាពលរដ្ឋខ្លះលង់ទឹកដោយទៅរកនេសាទត្រី, ប្រជាពលរដ្ឋខ្លះទៀតនាំគ្នាលេងទឹកនៅអំឡុងបុណ្យភ្ជុំបិណ្ឌ បណ្តាលលង់ទឹកស្លាប់, ប្រជាពលរដ្ឋខ្លះគ្មានការប្រុងប្រយ័ត្ន ដោយបណ្តែតបណ្តោយកូនតូចមើលមិនបានដិតដល់បណ្តាលឱ្យកូនលង់ទឹកស្លាប់តែម្តង។

បន្ថែមពីនេះទៀត ដោយតាមរបាយការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០២១នេះ បានរងគ្រោះដោយទឹកជំនន់ប៉ះពាលចំនួន៦ស្រុក-ក្រុងស្មើ ៣៨ឃុំ-សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ចំនួន១៨,៧១៥គ្រួសារ ហើយជម្លៀសរកទីទួលសុវត្ថិភាពចំនួន ១,១៥០នាក់ លិចស្រូវចំនួន ២៥,២២៣ហិចតា ដំណាំរួមផ្សំចំនួន៣០១ហិចតា ប៉ះពាល់សាលារៀន ២៦កន្លែង លិចវត្តចំនួន៩កន្លែង លិចមណ្ឌលសុខភាព ២កន្លែង៕

ដកស្រង់ពី៖ FreshNews