Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ម្នាក់ត្រូវគេលួចយកអាខោនហ្វេសប៊ុកទៅឆាតខ្ចីលុយគេ, ជនរងគ្រោះសូមបដិសេធ និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយចាត់ការ

  • បោះពុម្ព

លោក ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានគេ HACK យកគណនី Facebook របស់លោកដែលមានឈ្មោះថា «Pa Menghok» ហើយបានឆាតទៅខ្ចីលុយគេឯងជាបន្តបន្ទាប់។

ជនរងគ្រោះ បានចេញមុខមកធ្វើការបដិសេធ និងបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចឲ្យចាត់វិធានការផងដែរ។ នៅក្នុងពាក្យបណ្តឹងដែលដាក់ជូនប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ប៉ា ម៉េងហុក បានបញ្ជាក់ថា «មានជនអនាមិកបានហែក Facebook ខ្ញុំបាទដែលមានឈ្មោះ Pa Menghok ហើយលួចបង្កើតគណនី ហ្វេសប៊ុក ក្លែងក្លាយ (Fake Facebook Account) ដោយយកឈ្មោះ រូបថតខ្ញុំបាទ និងក្រុមគ្រួសារខ្ញុំបាទដាក់ក្នុងគណនីហ្វេសប៊ុកក្លែងក្លាយនោះ និងបានបោកប្រាស់ដោយខ្ចី លុយ Friends ក្នុង Facebook ខ្ញុំបាទតាមការផ្ញើសារ Messenger។ ជនអនាមិកបានបំផ្លាញកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីទុកចិត្ត និងយកលុយមួយចំនួនពីអ្នកដែលស្រលាញ់រាប់អានខ្ញុំបាទ»។ លោកបានស្នើឲ្យប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសរូបនេះ៕

ដកស្រង់ពី៖ FreshNews