Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនបង្កដែលបើករថយន្តបុកមនុស្សស្លាប់៣នាក់ និងរបួស៧នាក់ នៅផ្លូវវេងស្រេងយប់មិញ ត្រូវសមត្ថកិច្ចក្របួចជាប់ និងបញ្ជូនដល់ដៃតុលាការហើយ

  • បោះពុម្ព

បុរសដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្ដោយមហាវិថីវេងស្រេង បណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់-ស្រាល៧នាក់ នៅយប់មិញនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់តុលាការហើយ។

គួរជម្រាបថា នៅវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ អ្នកបើកបររថយន្តមួយគ្រឿងម៉ាក Toyota Tundra ពាក់ស្លាកលេខ ភ្នំពេញ 2AG-7060 បានបើកបុកម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរនៅតាមផ្លូវ២១៧ មុខបុរីពិភពថ្មីចំការដូង ប៉ុន្តែអ្នកបើកម៉ូតូរងរបួសស្រាលនោះទេ។ បន្ទាប់ពីបើកបុកម៉ូតូនេះរួចហើយ អ្នកបើកបររថយន្ត Tundra ដដែលនោះ ក៏បានបើករត់គេចចេញពីកន្លែងកើតហេតុ ហើយបត់ចូលទៅផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច។ នៅលើផ្លូវវេងស្រេងនេះ អ្នកបើករថយន្ត Tundra នោះ បានវ៉ារថយន្តកុងទីន័រមួយគ្រឿងទៀត តែបែរជាជ្រុលចង្កូតទៅបុករទេះលក់សាច់អាំងមួយ ដែលមានមនុស្សកំពុងសាអីវ៉ាន់ត្រលប់ទៅផ្ទះវិញ។

ស្ថានភាពបុកនាពេលនោះ គឺបុករះពេញទំហឹងតែម្ដង ជាហេតុបណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសធ្ងន់និងស្រាល។ ទីតាំងផ្លូវវេងស្រេងដែលកើតហេតុគ្រោះថ្នាក់ចរាចរណ៍នោះ គឺនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានចុះវាស់វែងនៅកន្លែងកើតហេតុ និងពិនិត្យមើលសាកសព រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បើតាមគេហទំព័រ Facebook របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹង ថា សមត្ថកិច្ចបានតាមឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍នោះបានហើយ ដោយគេមានឈ្មោះ ហៃ វិចិត្រា។

ក្នុងពេលបើកបរបង្កគ្រោះថ្នាក់នោះ ជនបង្ករូបនេះ គឺស្ថិតក្នុងស្ថានភាពស្រវឹងស្រា។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី១៧ ខែតុលានេះដែរ ជនសង្ស័យ ហៃ វិចិត្រា ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ FreshNews